កំពង់ឆ្នាំង៖ នៅព្រឹកថ្ងៃទី ១២ ខែ តុលា ឆ្នាំ ២០១៩ វេលាម៉ោង ៨:៣០ នាទី ឯកឧត្តម បណ្ឌិត ចាន់ ដារ៉ុង រដ្ឋលេខាធិការក្រសួងអភិវឌ្ឍន៍ជនបទ និងជាប្រធានក្រុមការងារថ្នាក់ជាតិចុះមូលដ្ឋានស្រុកសាមគ្គីមានជ័យ ខេត្តកំពង់ឆ្នាំង និងសហការី បានអញ្ជើញចូលរួមក្នុងពិធីបុណ្យផ្កាសាមគ្គី ដែលបានរៀបចំឡើងដោយប្រជាពលរដ្ឋនៅក្នុងភូមិជ្រៃកោងកើត ឃុំខ្នារឆ្មា ស្រុកសាមគ្គីមានជ័យ ខេត្តកំពង់ឆ្នាំង។
ក្នុងឱកាសនោះ ឯកឧត្តមបាននាំយកបច្ច័យដែលជាថវិការរបស់ ឯកឧត្តមបណ្ឌិត អ៊ុក រ៉ាប៊ុន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ និងជាប្រធានក្រុមការងារថ្នាក់ជាតិចុះមូលដ្ឋានខេត្តកំពង់ឆ្នាំង ចំនួន ១.៥០០ ដុល្លារ ដើម្បីបន្តចូលរួមកសាងសាលាបុណ្យនៅក្នុងភូមិជ្រៃកោងកើតនេះ។
បន្ទាប់ពីចូលរួមបុណ្យសាមគ្គីហើយ ឯកឧត្តម និងក្រុមការងារ រួមជាមួយក្រុមប្រឹក្សាឃុំ និងតំណាងភូមិ បានចុះសួរសុខទុក្ខដល់ចាស់ជរា និងអ្នកដែលមានការលំបាកក្នុងជីវភាពចំនួនបីគ្រួសារ ដោយបានផ្តល់ជូនមីម៉ាម៉ាមួយកេះ និងថវិកាចំនួន ៤០,០០០ រៀល ក្នុងមួយគ្រួសារផងដែរ ៕