រដ្ឋបាលខេត្តកំពង់ឆ្នាំង

Kampong Chhnang Administration
ស្វែងរក

ក្រុម​ការងារ​ថ្នាក់ជាតិ ចុះមូលដ្ឋានស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង រៀបចំវេទិកាសាធារណៈ ដើម្បីដោះស្រាយបញ្ហាជូនប្រជាពលរដ្ឋ

  • 561
  • ដោយ Admin

ថ្ងៃសុក្រ ១៥កើត ខែ ភទ្របទ ឆ្នាំកុរ ឯកស័ក ព.ស ២៥៦៣ ត្រូវនឹងថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០១៩ ក្រុមការងារថ្នាក់ជាតិ ចុះមូលដ្ឋានស្រុករលាប្អៀរ បានរៀបចំវេទិកាសាធារណៈ ជាមួយប្រជាពលរដ្ឋនៅឃុំស្វាយជ្រុំ ក្រោមអធិបតីភាពឯកឧត្តម វង្ស សាម៉ុន រដ្ឋលេខាធិការក្រសួងផែនការ និងជាអនុប្រធានក្រុមការងារថ្នាក់ជាតិ ចុះមូលដ្ឋានស្រុករលាប្អៀរ ខេត្ដកំពង់ឆ្នាំង ដែលមានអ្នកចូលរួមសរុប២១៦នាក់ ស្រី ៨៩នាក់ ស្ថិតនៅក្នុងបរិវេណវត្តឧទុម្ពរ ឃុំស្វាយជ្រុំ ស្រុករលាប្អៀរ ។

នាឱកាសនេះផងដែរ ប្រជាពលរដ្ឋ បានលើកជាបញ្ហា និងសំណូមពរ ដោយផ្ទាល់មាត់ និងជាលិខិតចំនួន ២៣សំណួរក្នុងនោះ ក្រុមការងារ អាជ្ញាធរ និងជំនាញបានធ្វើការបកស្រាយបានមួយចំនួន ដោយ​ឡែកចំពោះ​សំណួរ​ និង​សំណូម​ពរ​ដែល​នៅសេស​សល់ ក្រុមការងារ និងជំនាញពាក់ព័ន្ធបានទទួលយក​​ ដើម្បី​ពិនិ​ត្យ​ ពិភាក្សា​ ធ្វើការដោះស្រាយជាបន្តបន្ទាប់​ ។

អត្ថបទទាក់ទង