ព្រឹកថ្ងៃព្រហស្បតិ៍១៤កើត ខែភទ្របទ ឆ្នាំកុរ ឯកស័ក ព.ស២៥៦៣ ត្រូវនឹងថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០១៩ ក្រុមការងារថ្នាក់ជាតិចុះមូលដ្ឋានស្រុកជលគីរី បានរៀបចំវេទិកាសាធារណៈ ដើម្បីត្រួតពិនិត្យ និងគាំទ្រការអនុវត្តកម្មវិធីនយោបាយ និងយុទ្ធសាស្រ្តចតុកោណដំណាក់កាលទី៤ របស់រាជរដ្ឋាភិបាលកម្ពុជា និងដោះស្រាយបញ្ហាជូនប្រជាពលរដ្ឋនៅក្នុងឃុំជលសា។ វេទិកាសាធារណៈប្រព្រឹត្តនៅបរិវេណវត្តព្រះពៃស្រពណ៌ ក្រោមអធិបតីភាពឯកឧត្ដម អ៊ុំ យូរ៉ាន់ អនុរដ្ឋលេខាធិការក្រសួងព័ត៌មាន និងឯកឧត្ដម ស៊ុន សុវណ្ណារិទ្ធិ អភិបាលរងខេត្ត និងជាអនុប្រធានក្រុមការងារ និងមានការចូលរួមពីមន្ទីរ អង្គភាពជុំវិញខេត្ត អភិបាលស្រុក ក្រុមប្រឹក្សាឃុំ អាជ្ញាធរភូមិ និងប្រជាពលរដ្ឋ សរុបចំនួន ១៩៩ នាក់ ស្រី ៨៨នាក់។