នៅព្រឹកថ្ងៃ អាទិត្យ១០កើត ខែ ភទ្របទ ឆ្នាំ កុរ ឯកស័ក ព.ស ២៥៦៣ ត្រូវនឹងថ្ងៃទី ០៨ ខែ កញ្ញា ឆ្នាំ ២០១៩ នេះនៅវត្ត ពោធិវង្សី ភូមិពោធិ ឃុំពោធិ បានប្រារព្វពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ ចេតិយ ០១ ខ្នង ស្រះទឹក០១ កន្លែង ផ្លូវក្រាលក្រួសក្រហម០១ ខ្សែ សាលាឆទាន ០១ ខ្នង និងខឿនដើមពោធិព្រឹក្ស ០១ កន្លែង ក្រោមអធិបតីភាព ដ៏ខ្ពង់ខ្ពស់ឯកឧត្តម ត្រាំ អ៊ីវតឹក រដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ និងជាប្រធានក្រុមការងារថ្នាក់ជាតិចុះមូល ដ្ឋាន ស្រុក ទឹកផុស និងស្រុកកំពង់លែង អមដំណើរដោយ ឯកឧត្តម លោក លោកស្រី រដ្ឋលេខាធិការ អនុរដ្ឋលេខាធិ ការ ក្រសួងប្រៃសណីយ៏ និងទូរគមនាគមន៏ និងក្រសួងសាធារណការនិងដឹកជញ្ជូន ជាអនុប្រធាន និងសមាជិកក្រុមការងារថ្នាក់ជាតិចុះ មូលដ្ឋានស្រុកកំពង់លែង រួមជាមួយប្រជាពលរដ្ឋ ពុទ្ធបរិស័ទ្ធ ចូលរួមចំនួន៤៤៩ នាក់ ៕