កំពង់ឆ្នាំងៈ នៅរសៀលថ្ងៃទី ៥ ខែកញ្ញា ឆ្នាំ២០១៩ នេះ លោកជំទាវ ម៉ែន នារី សោភ័គ អគ្គលេខា ធិការរងទី ១ កាកបាទក្រហមកម្ពុជាតំណាងដ៏ខ្ពង់ខ្ពស់របស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែនប្រធានកាកបាទក្រហមកម្ពុជា រួមដំណើរលោកជំទាវ ឈរ ណារី ត្រាំ អ៉ីវ តឹក ឯកឧត្តហ៊ី ណាត ប្រធានគណៈកម្មាធិការសាខាកាកបាទ
ក្រហមកម្ពុជា ខេត្តកំពង់ឆ្នាំង បានអញ្ជេីញចុះសួរសុខ ទុក្ខ និងនាំយក អំណោយមនុស្សធម៌របស់កាកបាទក្រហមកម្ពុជា ប្រគេន- ផ្តល់ ដល់ព្រះសង្ឃ តាជី យាយជី និងកុមារកំព្រា ចំនួន ៥៦អង្គ/នាក់ ដែល កំពុងគង់- ស្នាក់នៅ និងសិក្សាព្រះធម៌ នៅ មជ្ឈ មណ្ឌល វិបស្សនៈ ធុរៈ សារនាថពោធិ៍រាជ ស្ថិតនៅក្នុងភូមិស្រែតាជៃ ឃុំអភិវឌ្ឍន៍ ស្រុកទឹកផុស ខេត្តកំពង់ឆ្នាំង ។
ក្នុងឱកាសនោះ លោកជំទាវ ម៉ែន នារី សោភ័គ អគ្គលេខា ធិការរងទី ១ កាកបាទក្រហមកម្ពុជា បានពាំនាំនូវប្រសាសន៍ របស់ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ដែលផ្ដាំផ្ញើសួរសុខទុក្ខ ចំពោះ តាជី យាយជី និងកុមារកំព្រាទាំងអស់ ព្រមទាំង សូមបួងសួង ឱ្យមានសុខភាពល្អ អាយុ យឺនយូរ ដេីម្បីផ្សព្វផ្សាយនិងទ្រទ្រង់វិស័យព្រះពុទ្ធសាសនា តរៀងទៅ។ លោកជំទាវ ក៏បានផ្តាំផ្ញេីដល់កុមារទាំងអស់ ត្រូវ គោរពវិន័យរបស់មណ្ឌល ខិតខំសិក្សារៀនសូត្របន្ថែម ទៀត ដេីម្បីអនាគតភ្លឺស្វាង។
លោកយាយជី លោកតាជីទាំងអស់ បានសូត្រធម៌ និងបួងសួងដល់គុណបុណ្យព្រះរតនត្រ័យ វត្ថុស័ក្តិសិទ្ធទាំងឡាយ ក្នុងលោកតាមអភិបាល ប្រោសព្រំ ថែរក្សា សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន សូមជួបប្រទះតែពុទ្ធពរ ៤ប្រការកុំបីឃ្លៀងឃ្លាតឡើយ ដេីម្បីបន្តដឹកនាំព្រះរាជា ណាចក្រកម្ពុជា ឱ្យរក្សាបានសុខសន្តិភាព ស្ថិរភាព ការអភិវឌ្ឍ និងភាព សុខុមរមនារបស់ប្រជាជនទាំងអស់។
សូមបញ្ជាក់ថា អំណោយដែលបានជូនយាយជី តាជី និងកុមារ កំព្រា ៥០នាក់ ក្នុងម្នាក់ៗទទួលបាន ៖ អង្ករ ៣០គីឡូក្រាម មី១កេស ត្រីខ ១០កំប៉ុង ឃីត១ (មុង ភួយ សារុង ក្រមា អាវយឺត ) ជាអំណោយ សប្បុរសជន តាមរយៈកាកបាទក្រហមកម្ពុជា ព្រមទាំង ក្រណាត់ស ១ដុំ និងថវិកា ១ម៉ឺនរៀលទៀត ជាអំណោយរបស់សម្តេចអគ្គមហាសេនា បតីតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ។ ប្រគេនព្រះសង្ឃ ៦អង្គ ដែលគង់នៅក្នុងមជ្ឈមណ្ឌល នូវ អង្ករ ៣០០គីឡូក្រាម មី ១០កេស ត្រីខ ១០០កំប៉ុង មុង១០ ភួយ១០ និងបច្ច័យ ចំនួន ៥០ម៉ឺនរៀល៕