ស្រុកកំពង់លែង៖ ថ្ងៃអង្គារ ៥កើត ខែភទ្របទ ឆ្នាំកុរ ឯកស័ក ព.ស ២៥៦៣ ត្រូវនឹងថ្ងៃទី០៣ ខែកញ្ញា ឆ្នាំ២០១៩ នៅឃុំដារ ស្រុកកំពង់លែង ខេត្តកំពង់ឆ្នាំង បានបើកវេទិការវេទិកា ផ្សព្វផ្សាយ និងពិគ្រោះយោបល់ របស់ក្រុមប្រឹក្សា ស្រុកកំពង់លែង ក្រោមអធិបតីលោក ឡោ សាលីម ប្រធានក្រុមប្រឹក្សាស្រុក លោក សំ ចាន់ថន អភិបាលស្រុក ព្រមទាំងអភិបាលរង កងកម្លាំង ប្រធាន អនុប្រធានការិយាល័យជំនាញជុំវិញស្រុក ប្រជាពលរដ្ឋមកពីឃុំដារ ស្វាយរំពារ និងឃុំសំរោងសែនសរុបៈ ១៨០ នាក់។
លោក ឡោ សាលីម ប្រធានក្រុមប្រឹក្សាស្រុកកំពង់លែង បានសំណែងការស្វាគមន៏ និង អានសុន្ទរកថាបើកដោយគូសបញ្ជាក់ពី លទ្ធផលសកម្មភាពការងាររបស់ក្រុមប្រឹក្សាស្រុកដែលអនុវត្តបានកន្លងមក។ លោក ឡោ សាលីម ប្រធានក្រុមប្រឹក្សា និងលោក សំ ចាន់ថនអភិបាលនៃគណៈអភិបាលស្រុកជាវាគ្មិន បានដឹកនាំសម្របសម្រួ ល រាល់សំនួរ ចម្លើយ ដែលជា សំណូមពរពាក់ព័ន្ធ ជាកង្វល់នៅមូលដ្ឋាន ហើយគ្រប់ជំនាញ ស្ថាប័ណ្ណក៏បានដោះស្រាយផងដែរ ៕