រដ្ឋបាលខេត្តកំពង់ឆ្នាំង

Kampong Chhnang Administration
ស្វែងរក

មន្ទីរពាណិជ្កម្មជខេត្តកំពង់ឆ្នាំង សហការជាមួយសាខាកាំកុងត្រូល និងរថយន្តមន្ទីរពិសោធន៍ចល័តប្រេងឥន្ធនៈនៃអគ្គ នាយកដ្ឋានកាំកុងត្រូល អាជ្ញាធរដែនដី បានចុះត្រួតពិនិត្យស្ថានីយ៍/ដេប៉ូប្រេងឥន្ធន:ចំនួន០៨ទីតាំង

  • 602
  • ដោយ taravong

កំពង់ឆ្នាំង៖ កាលពីថ្ងៃចន្ទ ៥កើត ខែភទ្របទ ឆ្នាំកុរ ឯកស័ក ព.ស ២៥៦៣ ត្រូវនឹងថ្ងៃទី២ ខែកញ្ញា ឆ្នាំ២០១៩ មន្ទីរពាណិជ្ជកម្មខេត្តកំពង់ឆ្នាំងសហការជា មួយ សាខាកាំកុង ត្រូល និងរថយន្តមន្ទីរពិសោធន៍ចល័តប្រេងឥន្ធនៈនៃអគ្គ នាយកដ្ឋានកាំកុងត្រូល អាជ្ញាធរដែនដី ដែលមានការដឹកនាំដោយលោកឈួរ ចាន់ថន ប្រធានមន្ទីរពាណិជ្ជកម្ម លោកយីវ ណារិន ប្រធានសាខាកាំកុងត្រូល ខេត្តកំពង់ឆ្នាំង បានចុះត្រួតពិនិត្យស្ថានីយ៍ /ដេប៉ូ ប្រេងឥន្ធនៈ ចំនួន០៨ទីតាំង។

ជាលទ្ធផលឃើញថាមាន០២ទីតាំងប៉ុណ្ណោះដែលមានភាពអនុលោមទាំងបរិមាណ និងគុណភាព រីឯ០៦ទីតាំងទៀតគឺពុំមានភាពអនុលោមផ្នែក គុណភាព និងបរិមាណ។

រាល់ស្ថានីយ៏ទាំង០៦ ដែលមានភាពមិនអនុលោមផ្នែកគុណភាព និងបរិមាណយើងក៏បានអោយម្ចាស់ស្ថានីយ៍/ដេប៉ូធ្វើកិច្ចសន្យាកែប្រែរាល់កំហុសឆ្គងទាំងនេះឡើងវិញ។

អត្ថបទទាក់ទង