ថ្ងៃទី២៩ ខែសីហា ឆ្នាំ២០១៩ វេលាម៉ោង ០៨ៈ០០ នាទីព្រឹក ដោយមានការយកចិត្តទុកដាក់ខ្ពស់ពីសំណាក់លោកឧត្តមសេនីយ៍ត្រី សាក់ សារ៉ាង មេបញ្ជាការកងរាជអាវុធហត្ថខេត្តកំពង់ឆ្នាំង បានអញ្ជើញដឹកនាំប្រតិភូចុះទៅសួរសុខទុក្ខលោក អនុសេនីយ៍ទោ សូ គឹមយ៉ាន សមាជិកមូលដ្ឋាន កងរាជអាវុធហត្ថស្រុករលាប្អៀរ ដែលកំពុងសម្រាកព្យាបាលជំងឺនៅគេហដ្ឋាន ស្ថិតក្នុងភូមិសន្ទូច ឃុំស្រែថ្មី ស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង។
នាឱកាសនោះផងដែរលោក ឧត្តមសេនីយ៍ មេបញ្ជាការ បានផ្តាំផ្ញើរអោយអ្នកជំងឺ និងក្រុមគ្រួសារ ត្រូវយកចិត្តទុកដាក់ខិតខំព្យាបាល និងថែរក្សាសុខភាពដើម្បីអោយបានឆាប់ជាសះស្បើយពីជំងឺ និងបាននាំយកនូវថវិកាចំនួន ៣,០០០,០០០រៀល (បីលានរៀល) អង្ករ ចំនួន ០៣ ការ៉ុង មី ០១ កេះ ត្រីខ ០២ យួរ ទឹកស៉ីអ៉ីវ ០២ យួរ ទឹកត្រី ០២ យួរ ខ្ទឹមស ០១ គីឡូ ប៊ីចេង ០១ គីឡូ និងទឹកសុទ្ធចំនួន ០១ កេះ ៕