រដ្ឋបាលខេត្តកំពង់ឆ្នាំង

Kampong Chhnang Administration
ស្វែងរក

ឯកឧត្ដម សាន វិសាល ប្រធានក្រុមការងារថ្នាក់ជាតិចុះមូលដ្ឋានស្រុកជលគីរី អញ្ជើញដឹកនាំកិច្ចប្រជុំក្រុមការងារ ដើម្បីជំរុញការធ្វើវេទិកាសាធារណៈ ដោះស្រាយសំណូមពរជូនប្រជាពលរដ្ឋ

  • 724
  • ដោយ Admin

ព្រឹកថ្ងៃអង្គារ​១២រោច ខែស្រាពណ៍ ឆ្នាំកុរ ឯកស័ក ព.ស.២៥៦៣ ត្រូវនឹងថ្ងៃទី២៧ ខែសីហា ឆ្នាំ ២០១៩ នៅសាលាស្រុកជលគីរី ​ឯកឧត្ដម សាន វិសាល រដ្ឋលេខាធិការក្រសួងអភិវឌ្ឍន៍ជនបទ និងជាប្រធានក្រុមការងារថ្នាក់ជាតិចុះមូលដ្ឋានស្រុកជលគីរី បានដឹកនាំកិច្ចប្រជុំក្រុមការងារ ដើម្បីជំរុញការធ្វើវេទិកាសាធារណៈនៅតាមឃុំដែលមិនទាន់បានធ្វើ និងជំរុញការដោះស្រាយសំណូមពរជូនប្រជាពលរដ្ឋដែលបានលើកឡើងក្នុងឃុំដែលបានធ្វើវេទិការួច។ កិច្ចប្រជុំក៏បានកំណត់បែងចែកក្រុមការងារចុះតាមបណ្តាឃុំ ដើម្បីពង្រឹងប្រសិទ្ធភាពក្នុងការដោះស្រាយបញ្ហាជូនប្រជាពលរដ្ឋ ឆ្លើយតបនឹងតម្រូវការចាំបាច់នៅមូលដ្ឋាន។

អញ្ជើញចូលរួមក្នុងកិច្ចប្រជុំមាន ឯកឧត្ដម លោក លោកស្រី អនុប្រធាន និងសមាជិកក្រុមការងារ ប្រធានមន្ទីរ អង្គភាពជុំវិញខេត្ត, គណៈអភិបាលស្រុក មេឃុំ និងស្មៀនឃុំទាំង៥ទូទាំងស្រុក។

អត្ថបទទាក់ទង