រដ្ឋបាលខេត្តកំពង់ឆ្នាំង

Kampong Chhnang Administration
ស្វែងរក

អនុសាខាកាកបាទក្រហមកម្ពុជាស្រុកជលគិរី ខេត្តកំពង់ឆ្នាំង បានចុះសួរសុខទុក្ខ ដល់គ្រួសាររងគ្រោះដោយសារភ្លើងឆេះផ្ទះទាំងស្រុង។

  • 518
  • ដោយ taravong

ថ្ងៃព្រហស្បតិ៍ ៧ រោច ខែស្រាពណ៍ ឆ្នាំកុរ ឯកស័ក ពុទ្ធសករាជ ២៥៦៣ត្រូវនឹងថ្ងៃទី២២ ខែសីហា ឆ្នាំ២០១៩
អនុសាខាកាកបាទក្រហមកម្ពុជាស្រុកជលគិរី ដឹកនាំដោយលោក ប្រាក់ សោភ័ណ នាយកសាខាកាកបាទក្រហមកម្ពុជាខេត្តកំពង់ឆ្នាំង និងលោក ហៃ មនោរម្យ ប្រធានកិត្តិយសអនុសាខាកាកបាទក្រហមកម្ពុជាស្រុក រួមជាមួយក្រុមប្រឹក្សាឃុំ មេភូមិ បានចុះសួរសុខទុក្ខ ដល់គ្រួសាររងគ្រោះដោយសារភ្លើងឆេះផ្ទះទាំងស្រុង។

គ្រួសាររងគ្រោះឈ្មោះ សោ អៃ ភេទ ស្រី អាយុ 53ឆ្នាំ មានកូនក្នុងបន្ទុកចំនួន4នាក់ ហេតុកើតឡើងប្រហែលជាម៉ោង3ៈ20នាទី ដោយសារការផ្ទុះសេខ្សែភ្លើង ។

ក្នុងឪកាសនោះផងដែរក្រុមការងារ បាននាំយកអំណោយ របស់អនុសាខាកាកបាទក្រហមស្រុក មានដូចជា ÷
អង្ករ ៣០ គីឡូក្រាម មី១ កេះ ត្រីខ ១យួរ ទឹកត្រី១ យួរ ឃីត ១ កញ្ចប់ និងថវិកា ចំនួន ១០០ ,០០០៛(ដប់ម៉ឺនរៀល) ព្រមទាំង ថវិការបស់សាខា ១០ ០,០០០ រៀល ។ លើសពីនេះលោក ប្រាក់ សោភ័ណ ឧបត្ថម្ភសង្ស័សី១០ សន្លឹក លោក ហៃ មនោរម្យ ឧបត្ថម្ភ សង្ស័សី ៥ សន្លឹក លោក វ៉ាន់ យឿន ឧបត្ថម្ភសង្ស័សី ៥ សន្លឹក ជូនដល់គ្រួសាររងគ្រោះផងដែរ។

អត្ថបទទាក់ទង