រដ្ឋបាលខេត្តកំពង់ឆ្នាំង

Kampong Chhnang Administration
ស្វែងរក

ឯកឧត្ដមបណ្ឌិត អ៊ុក រ៉ាប៊ុន អញ្ជើញដឹកនាំកិច្ចប្រជុំក្រុមការងារថ្នាក់ជាតិចុះមូលដ្ឋាន ដើម្បីត្រួតពិនិត្យ និងដោះស្រាយ បញ្ហាសំណូមពររបស់ប្រជាពលរដ្ឋលើកឡើងក្នុងវេទិកាសាធារណៈ នៅស្រុករលាប្អៀរ

  • 802
  • ដោយ Admin

ព្រឹកថ្ងៃសុក្រ ៨រោច ខែស្រាពណ៍ ឆ្នាំកុរ ឯកស័ក ព.ស ២៥៦៣ ត្រូវនឹងថ្ងៃទី ២៣ ខែសីហា​ ២០១៩​ នៅសាលាស្រុករលាប្អៀរ ឯកឧត្តមបណ្ឌិត​ អ៊ុក​ រ៉ាប៊ុន​ រដ្ឋមន្រ្តីក្រសួងអភិវឌ្ឍន៍ជនបទ​ និងជាប្រធានក្រុមការងារថ្នាក់ជាតិចុះមូលដ្ឋានខេត្តកំពង់ឆ្នាំង​ បានអញ្ជេីញដឹកនាំកិច្ចប្រជុំក្រុមការងារថ្នាក់ជាតិចុះមូលដ្ឋាន ដើម្បីត្រួតពិនិត្យ និងដោះស្រាយ បញ្ហាសំណូមពររបស់ប្រជាពលរដ្ឋ ដែលបានលើកឡើងក្នុងវេទិកាសាធារណៈក្នុងមូលដ្ឋានស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង។

អញ្ជើញចូលរួមក្នុងកិច្ចប្រជុំមាន ឯកឧត្ដមនាយឧត្ដមសេនីយ៍ សឹង សំណាង អគ្គមេបញ្ជាការរងនៃក្រសួងការពារជាតិ មេបញ្ជាការកងទ័ពអាកាស និងជាប្រធានក្រុមការងារថ្នាក់ជាតិចុះមូលដ្ឋានស្រុករលាប្អៀរ, ឯកឧត្ដមអនុប្រធាន និងសមាជិកក្រុមការងារថ្នាក់ជាតិចុះមូលដ្ឋានស្រុករលាប្អៀរ, ឯកឧត្ដម ស៊ុន សុវណ្ណារិទ្ធិ អភិបាលរងខេត្ត, ប្រធានមន្ទីរអង្គភាពពាក់ព័ន្ធក្នុងខេត្ត,​ ប្រធានក្រុមប្រឹក្សា អភិបាលស្រុករលាប្អៀរ និងអាជ្ញាធរមូលដ្ឋានពាក់ព័ន្ធ។

អត្ថបទទាក់ទង