រដ្ឋបាលខេត្តកំពង់ឆ្នាំង

Kampong Chhnang Administration
ស្វែងរក

ឯកឧត្តមបណ្ឌិត អ៊ុក រ៉ាប៊ុន ប្រធានក្រុមការងារថ្នាក់ជាតិចុះមូលដ្ឋានខេត្ត ប្រជុំត្រួតពិនិត្យ និងណែនាំពីសកម្មភាពការងារក្រុមការងារថ្នាក់ជាតិ នៅស្រុកបរិបូណ៌

  • 540
  • ដោយ taravong

ព្រឹកថ្ងៃទី ១៦ សីហា ២០១៩ ឯកឧត្តមបណ្ឌិត អ៊ុក រ៉ាប៊ុន រដ្ឋមន្រ្តីក្រសួងអភិវឌ្ឍន៍ជនបទ ប្រធានក្រុមការងារថ្នាក់ជាតិចុះមូលដ្ឋានខេត្តកំពង់ឆ្នាំង និងក្រុមការងារបានអញ្ជេីញជួបប្រជុំត្រួតពិនិត្យនិងណែនាំពីសកម្មភាពការងារដូចជាសេវាសាធារណ : សេវា សំណូមពរ ដែលទាក់ទងជីវភាពរស់នៅរបស់ប្រជាជននិងបញ្ហាផ្សេងៗទៀតដែលមានក្នុងស្រុកបរិបូណ៌ ពិធីនេះធ្វេីនៅសាលាស្រុកបរិបូណ៌ ដោយមានការចូលរួមពីឯកឧត្ដមសមាជិកក្រុមប្រឹក្សាខេត្ត លោកជំទាវអភិបាលរងខេត្ត ក្រុមប្រឹក្សា និងគណៈអភិបាលស្រុក។

ឯកឧត្តមក៏បានបញ្ជាក់ឲ្យដឹងផងដែរថា ឆ្លើយតបទៅនឹងចម្ងល់របស់ប្រជាពលរដ្ឋ ដែលបានលើកឡើងក្នុង វេទិកាសាធារណៈថ្នាក់ជាតិ កាលពីពេលថ្មីៗកន្លងមកនេះ អំពីគម្រោងសាងសង់ផ្លូវកៅស៊ូចាប់ពីផ្សារពន្លៃ ទៅដល់ឃុំពេជចង្វារនោះ គឺបានធ្វើការដេញថ្លៃរួចរាល់ហើយ និងរៀបចំចុះកិច្ចសន្យាជាមួយក្រុមហ៊ុន(ADB) ដើម្បីចុះអនុវត្ត ប៉ុន្តែខាងក្រុមហ៊ុនADB បានសន្យាជាក់លាក់ជាមួយក្រសួងថា រង់ចាំរដូវ វស្សាកន្លងផុតបន្តិចសិនទើបក្រុមហ៊ុនបញ្ជូនគ្រឿងចក្រ ចុះមកអនុវត្តក្នុងពេលឆាប់ៗនេះ។

អត្ថបទទាក់ទង