រដ្ឋបាលខេត្តកំពង់ឆ្នាំង

Kampong Chhnang Administration
ស្វែងរក

សម្ដេចចៅហ្វាវាំង គង់ សំអុល អញ្ជើញចុះពិនិត្យដំណើរការបុកគ្រឹះសាងសង់សាលាបឋមសិក្សា ព្រះនរោត្តម សីហមុនី នៅឃុំឆ្នុកទ្រូ ស្រុកបរិបូណ៌

  • 731
  • ដោយ Admin

ថ្ងៃអង្គារ ១៣ កើត ខែស្រាពណ៍ ឆ្នាំ កុរ ឯកស័ក ព.ស២៥៦៣ ត្រូវនឹងថ្ងៃទី១៣ ខែសីហា ឆ្នាំ២០១៩ សម្ដេចចៅហ្វាវាំង គង់ សំអុល ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងព្រះបរមរាជវាំង និងជាអ្នកតំណាងរាស្ត្រមណ្ឌលកំពង់ឆ្នាំង អមដំណើរដោយ ឯកឧត្តម គុយ សុផល ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ និង ជាទេសរដ្ឋមន្ត្រី ទទួលបន្ទុកកិច្ចការទូទៅអមក្រសួងព្រះបរមរាជវាំង, ឯកឧត្ដម ឈា ហន រដ្ឋមន្រ្តីអមក្រសួងព្រះបរមរាជវាំង, ឯកឧត្តម ឈួរ ច័ន្ទឌឿន អភិបាលខេត្តកំពង់ឆ្នាំង បានអញ្ជើញចុះពិនិត្យការដ្ឋានរៀបចំដំណើរការបុកគ្រឹះសាងសង់ សាលាបឋមសិក្សាព្រះនរោត្ដ សីហមុនី ជាព្រះរាជអំណោយដ៏ថ្លៃថ្លារបស់ ព្រះមហាក្សត្រ ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ផ្ដល់ជូនប្រជារាស្ត្រឃំុឆ្នុកទ្រូ ស្រុកបរិបូណ៌ ខេត្តកំពង់ឆ្នាំង។

ក្នុងឱកាសនោះ ក៏មានការចូលរួមពីលោកប្រធានក្រុមប្រឹក្សាស្រុក លោក អភិបាលស្រុកបរិបូណ៌ និង អាជ្ញាធរ ឃុំ ភូមិផងដែរ។

អត្ថបទទាក់ទង