រដ្ឋបាលខេត្តកំពង់ឆ្នាំង

Kampong Chhnang Administration
ស្វែងរក

លោក វន ស៊ីផា អភិបាលស្រុកសាមគ្គីមានជ័យ បានដឹកនាំកិច្ចប្រជុំបូកសរុប និងដោះស្រាយមតិ កង្វល់របស់ប្រជាពលរដ្ឋ ឃុំឈានឡើង និងឃុំពាម

  • 679
  • ដោយ taravong

ស្រុកសាមគ្គីមានជ័យ៖ នាព្រឹកថ្ងៃចន្ទ ១៤រោច ខែជេស្ឋ ឆ្នាំកុរ ឯកស័ក ព.ស២៥៦៣ ត្រូវនឹងថ្ងៃទី០១ ខែកក្កដា ឆ្នាំ២០១៩ វេលាម៉ោង៧ និង៤៥នាទីព្រឹក លោក វន ស៉ីផា អភិបាលនៃគណ:អភិបាលស្រុកសាមគ្គីមានជ័យ បានដឹកនាំកិច្ចប្រជុំដោះស្រាយមតិ និងកង្វល់របស់ប្រជាពលរដ្ឋឃុំឈានឡើង និងឃុំពាម ដែលបានលើកឡើងក្នុងវេទិកាសាធារណ:របស់ក្រុមការងារថ្នាក់ជាតិចុះមូលដ្ឋាន ស្រុកសាមគ្គីមានជ័យ ខេត្តកំពង់ឆ្នាំង ស្តីពីការទទួលព័ត៌មានជាសាធារណៈពីអាជ្ញាធរមូលដ្ឋាន និងប្រជាពលរដ្ឋក្នុងបរិវេណវត្តច្រកស្តេច ហៅវត្តអង្គចន្ទសុវណ្ណរាជា នៅភូមិច្រកស្តេច ឃុំពាម ស្រុកសាមគ្គីមានជ័យ ខេត្តកំពង់ឆ្នាំង កាលពីថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០១៩។

ក្នងឱកាលនោះលោក វន ស៉ីផា
អភិបាលស្រុក បានអនុញ្ញាតឲ្យលោក
និងលោកស្រីអភិបាលរងស្រុក, ប្រធានការិយាល័យ និងប្រធានអង្គភាពសាលាស្រុក, ប្រធានការិយាល័យជំនាញជុំវិញស្រុកដែលពាក់ព័ន្ធ លើកជាមតិយោបល់ និងផ្តល់នូវគន្លឹះដើម្បីដោះស្រាយចំពោះមតិ និងកង្វល់របស់ប្រជាពលរដ្ឋដែលបានលើកឡើង និងសំណូមពរឲ្យជួយកន្លងមក។

ជាលទ្ធផល៖
១. សំណួរ និងបញ្ហាប្រឈមដែលបានចោទសួរ និងលើកឡើងផ្ទាល់មាត់ បានបំភ្លឺ និងដោះស្រាយចំនួន ០៩ ករណី នៅក្នុងអង្គវេទិកា។
២. រដ្ឋបាលស្រុក ធ្វើលិខិតរដ្ឋបាលសុំការបំភ្លឺពីក្រុមហ៊ុនអគ្គីសនីពាក់ព័ន្ធភូមិចំនួន ០២ ( ភូមិស្រែមួយ និងភូមិសេរីវង្ស) ស្ថិតក្នុងឃុំពាម។
៣. រដ្ឋបាលស្រុក ចុះពិនិត្យដល់ទីតាំងចំនួន ០៣ ករណី ចំពោះសំណូមពរ និងបញ្ហាប្រឈមរបស់ប្រជាពលរដ្ឋនៅភូមិច្រកត្នោត, នាយកសាលាបឋមសិក្សាច្រកស្តេច និងសំណូមពររបស់អ្នកគ្រូនៅសាលាបឋមសិក្សាអណ្តូងព្រេង នៅព្រឹកថ្ងៃទី០៣ ខែកក្កដា ឆ្នាំ២០១៩ ដែលដឹកនាំដោយលោកអភិបាលស្រុក ដោយមានការចូលរួមពីការិយាល័យ និងអង្គភាពពាក់ព័ន្ធ។
៤.រដ្ឋបាលស្រុកនឹងរៀបចំកិច្ចប្រជុំជាមួយរដ្ឋបាលព្រៃឈេី ការិយាល័យរៀបចំដែនដី នគរូបនីយ៍កម្ម សំណង់ និងភូមិបាល មេឃុំពាម និងមេភូមិច្រកកូវ ដេីម្បីពិភាក្សាស្តីពីការគ្រងព្រៃសហគមន៍ភ្នំព្រះធាតុនៅថ្ងៃទី០៤ ខែកក្កដា ឆ្នាំ២០១៩។
៥.រដ្ឋបាលស្រុកធ្វេីលិខិតទៅមន្ទីរធនធានទឹកស្នេីសុំឲ្យមានការចុះពិនិត្យទីតាំងទំនប់យុវជនដែលមានការចាក់ដីលុបនាពេលកន្លងមកនៅភូមិច្រកស្តេចឃុំពាម ៕

អត្ថបទទាក់ទង