ក្រុងកំពង់ឆ្នាំង៖ នៅព្រឹកថ្ងៃទី ០៥ ខែ កក្កដា ឆ្នាំ ២០១៩ លោកជំទាវ ជូ ប៊ុនអេង រដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងជាប្រធានក្រុមការងារថ្នាក់ជាតិ ចុះជួយមូលដ្ឋានក្រុងកំពង់ឆ្នាំង ដឹកនាំកិច្ចប្រជុំ ពិភាក្សា បែងចែក ក្រុមការងារ ចុះជួយតាមមូលដ្ឋាន ក្នុងក្រុងកំពង់ឆ្នាំង ដើម្បី ចូលរួម លើកវិធានការ និងអភិវឌ្ឍ ក្រុងកំពង់ឆ្នាំង អោយស្របតាម គោលនយោបាយចតុកោណ របស់រដ្ឋាភិបាល ដោយកំណត់ រៀបចំកាលវិភាគ តាមសង្កាត់នីមួយៗ ធ្វើសកម្មភាព វេទិកា សាធារណ: តាមមូលដ្នាន ដើម្បី ប្រមូលព័ត៌មាន បញ្ហា តម្រូវ និង ធ្វើការឆ្លើយតប ទៅតាមកំរិតថ្នាក់ ជាក់ស្តែង ក្នុងនាមតំណាង ក្រសួង មន្ទីរ ជំនាញសមត្ថកិច្ច នីមួយៗ។
លោកជំទាវ ជូ ប៊ុនអេង បានមានប្រសាសន៍ សង្កត់ធ្ងន់ផងដែរថា សកម្មភាពរបស់ ក្រុមការងារថ្នាក់ជាតិចុះជួយមូលដ្ឋាន គឺ ចូលរួម ជំរុញ អោយដំណើរការ នូវសេវា មួយចំនួន ដែលរដ្នាភិបាលបានបង្កើតអោយមានរួចហើយ តែទាន់មានសកម្មភាពល្អប្រសើរ ៕