រដ្ឋបាលខេត្តកំពង់ឆ្នាំង

Kampong Chhnang Administration
ស្វែងរក

ឯកឧត្តមបណ្ឌិត អ៊ុក រ៉ាប៊ុន អញ្ជើញដឹកនាំក្រុមការងារក្រសួងអភិវឌ្ឍន៍ជនបទ និងក្រុមការងារខេត្ត ក្រុមការងារស្រុក/ឃុំ ប្រគេនទេយ្យទាន និងទានព្រះវស្សាចំនួន ៣២វត្ត សម្រាប់ឃុំទាំង ៩ ក្នុងស្រុកសាមគ្គីមានជ័យ

  • 722
  • ដោយ taravong

+នាព្រឹកថ្ងៃសៅរ៍ ១២កើត ខែអាសាឍ ឆ្នាំកុរ ឯកស័ក ព.ស ២៥៦៣ ត្រូវនឹងថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០១៩ ឯកឧត្តមបណ្ឌិត អ៊ុក រ៉ាប៊ុន រដ្ឋមន្រ្តីក្រសួងអភិវឌ្ឍន៍ជនបទ និងជាប្រធានក្រុមការងារថ្នាក់ជាតិចុះមូលដ្ឋានខេត្តកំពង់ឆ្នាំង អមដំណើរដោយឯកឧត្ដមបណ្ឌិត ចាន់ ដារ៉ុង រដ្ឋលេខាធិការក្រសួងអភិវឌ្ឍន៍ជនបទ និងជាប្រធានក្រុមការងារថ្នាក់ជាតិចុះមូលដ្ឋានស្រុកសាមគ្គីមានជ័យ និងក្រុមការងារ បានអញ្ជេីញប្រគេនទេយ្យទាន និងទានព្រះវស្សាចំនួន ០៦វត្ត ក្នុងស្រុកសាគ្គីមានជ័យ។

ក្នុងនោះមាន៖ វត្តបឹងខ្នារ ភូមិវត្ត និងវត្តកេររស្មី ភូមិខ្នារកណ្ដាល ក្នុងឃុំខ្នាឆ្មារ និងវត្តចំនួន ៤ ទៀតគឺ វត្តឈូក វត្តធ្លកវៀន វត្តទស្សពិត វត្តសុរិយារង្សី ស្ថិតនៅក្នុងឃុំធ្លកវៀន ស្រុកសាមគ្គីមានជ័យ ខេត្តកំពង់ឆ្នាំង។ ពិធីនេះប្រារព្ធធ្វេីនៅវត្តបឹងខ្នារ ស្ថិតក្នុងឃុំខ្នារឆ្មា ស្រុកសាមគ្គីមានជ័យ ខេត្តកំពង់ឆ្នាំង។

+នារសៀលថ្ងៃដដែលនេះផងដែរ វេលាម៉ោង៣ និង១៥នាទី នៅក្នុងព្រះវិហារវត្តត្រពាំងម៉ទេស ឯកឧត្តមបណ្ឌិត និងក្រុមការងារក៏បានបន្តអញ្ចើញប្រគេនទៀនព្រះវស្សា និងទេយ្យវត្ថុជូនវត្តចំនួន ២៦ វត្តទៀត នៅក្នុងឃុំចំនួន ៧គឺ៖ ឃុំឈានឡើង , ពាម , ស្វាយជុក , ត្បែងខ្ពស់ , ស្វាយ , សេដ្ឋី និងឃុំក្រាំងល្វា នៃ ស្រុកសាមគ្គីមានជ័យ ខេត្តកំពង់ឆ្នាំង។

-ទេយ្យទាន និងទេយ្យវត្ថុ ដែលបានប្រគេនជូនវត្តទាំង ២៦ រួមមាន÷ ទៀនព្រះវស្សា ចំនួន ១ គូ មី ចំនួន ២ កេស ត្រីខ ចំនួន ២ យួរ ស្កស ចំនួន ៥ គីឡូក្រាម តែ ចំនួន ១ គីឡូក្រាម ទឹកផ្លែឈើកំប៉ុង ចំនួន ២ កេស ទឹកបរិសុទ្ធ ចំនួន ២ កេស អង្ករ១បាវ ចំនួន ៥០ គីឡូក្រាម ទឹកស៊ីអ៊ីវ ចំនួន ២ យួរ ទឹកត្រី ចំនួន ២ យួរ ប្រេងឆា១ដប ចំនួន ៥ លីត្រ សៀវភៅ ចំនួន ១០ ក្បាល សាដក់ ចំនួន ១ ប្រអប់ និងបច្ច័យចំនួន ២០ ម៉ឺនរៀល។

ឯកឧត្តមបណ្ឌិត រួមជាមួយក្រុមការងារក្រសួងអភិវឌ្ឍន៍ជនបទ ក្រុមការងារខេត្ត និងក្រុមការងារស្រុក/ឃុំ បានចូលរួមបច្ច័យកសាងសាលាបុណ្យនៅវត្តត្រពាំងម៉ទេស ជាថវិកាមានចំនួន ៨,០០០,០០០រៀល ផងដែរ ៕

អត្ថបទទាក់ទង