ស្រុកជលគិរី ÷ថ្ងៃសុក្រ ២ កើត ខែស្រាពណ៍ ឆ្នាំកុរ ឯកស័ក ពុទ្ធសករាជ ២៥៦៣ ត្រូវនឹងថ្ងៃទី២ ខែសីហា ឆ្នាំ២០១៩ ដឹកនាំដោយលោក កែវ វង្សតារា អនុប្រធានកិត្តិយសអនុសាខាកាកបាទក្រហមស្រុកជលគិរី និងលោក ឃិន ម៉ាលី សមាជិកអនុសាខាកាកបាទក្រហមស្រុក សហការជាមួយលោកនាយកវិទ្យាល័យប្រពៃគិរី ទីប្រឹក្សាយុវជន កាកបាទក្រហម បានធ្វើយុទ្ធនាការសំអាតបរិស្ថានជុំវិញសាលា ទីសាធារណៈ តាមផ្លូវ និងជុំវិញស្រះទឹកព្រះរាជអំណោយសម្ដេចឪ សម្តេចម៉ែ ដើម្បីកំចាក់ជំរកមូសខ្លា ដែលជាភ្នាក់ងារចំលងជម្ងឺគ្រុនឈាម ។ដែលក្នុងនោះមានសមាសភាពចូលរួមពីយុវជនកាកបាទក្រហមកម្ពុជា និងសិស្សានុសិស្ស វិទ្យាល័យប្រពៃគិរី សរុបប្រមាណ៧៥ នាក់ ស្រី ៥៣ នាក់។