រដ្ឋបាលខេត្តកំពង់ឆ្នាំង

Kampong Chhnang Administration
ស្វែងរក

កិច្ចប្រជុំផ្សព្វផ្សាយ សេចក្ដីណែនាំ ស្ដី​ពី​ការ​រៀបចំ និង​កសាង​កម្មវិធីវិនិយោគ​បី​ឆ្នាំ​រំកិល (២០២០-២០២២) ខេត្ត

  • 880
  • ដោយ Admin

នាព្រឹកថ្ងៃ ចន្ទ ១៣រោច ខែអាសាឍ ឆ្នាំកុរ ឯកស័ក ព.ស ២៥៦៣ ត្រូវនឹងថ្ងៃទី ២៩ ខែកក្កដា ឆ្នាំ២០១៩ ក្រុមការងារកសាងផែនការខេត្ត បានរៀបចំកិច្ចប្រជុំផ្សព្វផ្សាយ សេចក្ដីណែនាំ ស្ដីពីការរៀបចំ និងកសាងកម្មវិធីវិនិយោគបីឆ្នាំរំកិល (២០២០-២០២២) ខេត្តកំពង់ឆ្នាំង ក្រោមអធិបតីភាពឯកឧត្ដម អម សុភា អភិបាលរងខេត្ត និងជាអនុប្រធានក្រុមការងារ កសាងផែនការអភិវឌ្ឍន៍ និងកម្មវិធីវិនិយោគបីឆ្នាំរំកិលខេត្ត និងមានការចូលរួមពីឯកឧត្ដម លោកជំទាវក្រុមប្រឹក្សាខេត្ត លោកនាយករងរដ្ឋបាលខេត្ត លោក លោកស្រីប្រធាន អនុប្រធានមន្ទីរជំនាញខេត្ត លោក លោកស្រីអភិបាល អភិបាលរង នាយករដ្ឋបាលក្រុង ស្រុក និងអង្គការសង្គមស៊ីវិល ដែលប្រារព្ធទៅនៅសាលប្រជុំសាលាខេត្តកំពង់ឆ្នាំង។

កិច្ចប្រជុំនេះមានគោលបំណងផ្សព្វផ្សាយ សេចក្ដីណែនាំ ស្ដីពីការរៀបចំ និងកសាងកម្មវិធីវិនិយោគបីឆ្នាំរំកិល (២០២០-២០២២) ខេត្ត និងដើម្បីឱ្យអ្នកពាក់ព័ន្ធទាំងអស់នៅក្នុងខេត្ត បានយល់ពីខ្លឹមសារ នៃសេចក្ដីណែនាំ ស្ដីពីការរៀបចំ និងកសាងកម្មវិធីវិនិយោគបីឆ្នាំរំកិលខេត្ត បានយល់ពិខ្លឹមសារលិខិតបទដ្ឋាននានា កញ្ចប់ថវិកាប្រចាំឆ្នាំ សារៈសំខាន់ នៃការចូលរួម និងការចូលរួមកសាងកម្មវិធីវិនិយោគបីឆ្នាំរំកិលខេត្ត។

អត្ថបទទាក់ទង