សហគមន៍អេកូទេសចរណ៍ទឹកធ្លាក់ស្រែអំពិល ស្ថិតនៅភូមិក្តុល ឃុំក្តុលសែនជ័យ ស្រុកទឹកផុស មានចម្ងាយប្រមាណ ៥៨គ.ម ពីក្រុងកំពង់ឆ្នាំង។ ភ្ញៀវទេសចរអាចទៅទស្សនាលំហែកាយ និងងូតទឹកលេង ជាមួយទឹកធ្លាក់ធម្មជាតិដ៏សែនត្រជាក់ ។ ក្រៅពីនោះ ភ្ញៀវទេសចរអាចកម្សាន្ត នៅតំបន់ភ្នំដែលមានទេសភាពស្រស់បំព្រង និងមានដើមឈើតូចធ្វើឲ្យភ្ញៀវទេសចរមកកម្សាន្ត ម្តងហើយម្តងទៀតឥតឈប់ឈរ។