លោកឧត្តមសេនីយ៍ត្រី សាក់ សារ៉ាង មេបញ្ជាការកងរាជអាវុធហត្ថ ខេត្តកំពង់ឆ្នាំងបានដឹកនាំកិច្ចប្រជុំផ្សព្វផ្សាយស្តីពីការទប់ស្កាត់ ការបង្រ្កាប បទល្មើសព្រៃឈើ ការទន្រ្ទានដីព្រៃខុសច្បាប់
ខេត្តកំពង់ឆ្នាំង៖ នៅរសៀលថ្ងៃសុក្រ ១០រោច ខែអាសាឍ ឆ្នាំកុរ ឯកស័ក ពុទ្ធសករាជ ២៥៦៣ ត្រូវនឹងថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០១៩ វេលាម៉ោង១៤ៈ០០ នាទី នៅទីបញ្ជាការកងរាជអាវុធហត្ថខេត្តកំពង់ឆ្នាំង បានរៀបចំកិច្ចប្រជុំស្តីពីការទប់ស្កាត់ ការបង្រ្កាប បទល្មើសព្រៃឈើ ការទន្រ្ទានដីព្រៃខុសច្បាប់ និងការស្នើសុំតែងតាំងផ្លាស់ប្តូរមុខងារ ជូនដល់ នាយ នាយរងអាវុធហត្ថ។
កិច្ចប្រជុំនេះប្រព្រឹត្តទៅ ក្រោមអធិបតីភាព លោកឧត្តមសេនីយ៍ត្រី សាក់ សារ៉ាង មេបញ្ជាការកងរាជអាវុធហត្ថខេត្ត ដោយមានការអញ្ជើញចូលរួមពីសំណាក់ លោក មេបញ្ជាការរង នាយការិយាល័យ មេបញ្ជាការ តាមបណ្តាក្រុង-ស្រុក ស្នាក់ការសន្តិសុខ ដែលមានការពាក់ព័ន្ធជាច្រើនរូបចូលរួមផងដែរ ៕