រដ្ឋបាលខេត្តកំពង់ឆ្នាំង ជូនដំណឹង ស្ដីពីការចែកវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុ ស្ថិតក្នុងភូមិព្រាល ឃុំបន្ទាយព្រាល ស្រុករលាប្អៀរ
កំព ង់ឆ្នាំង៖រដ្ឋបាលខេត្តកំពង់ឆ្នាំង ជូនដំណឹង ស្ដីពីការចែកវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុ និងមោឃភាពនៃប័ណ្ណសម្គាល់សិទ្ធិកាន់កាប់ប្រើប្រាស់ដីធ្លី ឬប័ណ្ណសម្គាល់សិទ្ធិកាន់កាប់អចលវត្ថុ ស្ថិតក្នុងភូមិព្រាល ឃុំបន្ទាយព្រាល ស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង។
រដ្ឋបាលខេត្តកំពង់ឆ្នាំង សូមជម្រាបជូនម្ចាស់ដី នៃក្បាលដី ស្ថិតក្នុងតំបន់វិនិច្ឆ័យ ភូមិព្រាល ឃុំបន្ទាយព្រាល ស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង មន្ទីររៀបចំដែនដី នគរូបនីយកម្មសំណង់ និងសុរិយោដីខេត្តកំពង់ឆ្នាំង នឹងធ្វើការចែកវិញ្ញាបនប័ត្រសម្គាល់ម្ចាស់អចលនវត្ថុ (ប័ណ្ណកម្មសិទ្ធិ) ជូនដល់ម្ចាស់ក្បាលដីដែលស្ថិតនៅភូមិព្រាល ឃុំបន្ទាយព្រាល ស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង ចាប់ពីថ្ងៃទី ២៤ រហូតដល់ថ្ងៃទី ២៦ ខែកក្កដា ឆ្នាំ ២០១៩ ស្ថិតនៅបរិវេណសាលាបុណ្យព្រាល ស្ថិតនៅក្នុងភូមព្រាល ឃុំបន្ទាយព្រាល ស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង៕