រដ្ឋបាលខេត្តកំពង់ឆ្នាំង

Kampong Chhnang Administration
ស្វែងរក

ក្រុមប្រឹក្សាខេត្តកំពង់ឆ្នាំង បើកកិច្ចប្រជុំសាមញ្ញលើកទី២ អាណត្តិទី៣ ប្រចាំខែកក្កដាឆ្នាំ២០១៩

  • 460
  • ដោយ Admin

ក្រុមប្រឹក្សាខេត្តកំពង់ឆ្នាំង បើកកិច្ចប្រជុំសាមញ្ញលើកទី២ អាណត្តិទី៣ ប្រចាំខែកក្កដាឆ្នាំ២០១៩

ខេត្តកំពង់ឆ្នាំង៖ ឯកឧត្តម ឡុង ឈុនឡៃ ប្រធានក្រុមប្រឹក្សាខេត្តកំពង់ឆ្នាំង បានមានប្រសាសន៍ថាៈ ការសាមគ្គី និងសហការគ្នាធ្វើអោយខេត្តកំពង់ឆ្នាំង មានការរីកចំរើនទាំងផ្នែកពុទ្ធចក្រ និងអាណាចក្រ។ ឯកឧត្តមបានមានប្រសាសន៍បែបនេះនាព្រឹកថ្ងៃទី២៥ ខែ កក្កដា ឆ្នាំ២០១៩ នៅសាលប្រជុំសាលាខេត្តកំពង់ឆ្នាំង ក្នុងឱកាសបើកសម័យប្រជុំសាមញ្ញលើកទី២ របស់ក្រុមប្រឹក្សាខេត្តកំពង់ឆ្នាំងអាណត្តិទី៣។ កិច្ចប្រជុំមានការចូលរួមជាអធិបតីភាពពីឯកឧត្តម ហេង ពិទូ អភិបាលរងខេត្តកំពង់ឆ្នាំង ដោយមានការចូលរួមពី ឯកឧត្តម លោកជំទាវសមាជិកក្រុមប្រឹក្សាខេត្ត លោក លោកស្រីប្រធានអង្គភាពជុំវិញខេត្ត និងអភិបាក្រុង ស្រុកផងដែរ។

ឯកឧត្តម ឡុង ឈុនឡៃ បានមានប្រសាសន៍បញ្ជាក់ថាៈ ការងារចាំបាច់របស់ក្រុមប្រឹក្សាខេត្តអាណត្តិទី៣នេះ ត្រូវសហការអោយបានជិតស្និតជាមួយគណៈអភិបាលខេត្ត ចូលរួមដោះស្រាយសំណូមចាំបាច់ និងសំណូមពរតម្រូវការរបស់ប្រជាពលរដ្ឋអោយបានទាន់ពេលវេលាដោយមិនប្រកាន់ពូជសាសន៍និងនិន្នាការនយោបាយឡើយ។ ជាពិសេសបំពេញអោយបានតាមតួនាទីនិងភារកិច្ច ប្រកបដោយភាពទទួលខុសត្រូវ ចូលរួមចំណែកក្នុងការជំរុញកិច្ចការអភិវឌ្ឍ និងលើកកម្ពស់កំរិតជីវភាពប្រជាពលរដ្ឋនៅមូលដ្ឋាននិងត្រូវបន្តដោះស្រាយបញ្ហាប្រឈមនានាដែលនៅសេសសល់អោយទទួលបានជោគជ័យ។

ឯកឧត្តម ហេង ពិទូ អភិបាលរងខេត្តកំពង់ឆ្នាំងបានមានប្រសាសន៍ថាៈ ដើម្បីបន្តការងារដឹកនាំឲ្យរីកចម្រើនលើគ្រប់វិស័យបន្ថែមទៀត ក្រុមប្រឹក្សាខេត្ត និងគណៈអភិបាលខេត្ត នឹងខិតខំបំពេញតួនាទី និងភារកិច្ចរបស់ខ្លួនបន្តទៀត ក្នុងន័យបម្រើផលប្រយោជន៍ និងសេចក្តីត្រូវការរបស់ប្រជាពលរដ្ឋទាំងអស់ដោយស្មើភាព យុត្តិធម៌ និងមិនប្រកាន់និន្នាការនយោបាយ។

ក្នុងកិច្ចប្រជុំបានផ្តោតលើការរៀបចំបទបញ្ជាផ្ទៃក្នុង និងការផ្តួចផ្តើមរៀបចំសេចក្តីព្រាងប្រតិទិននៃកិច្ចប្រជុំសាមញ្ញរបស់ក្រុមប្រឹក្សាអាណត្តិទី៣ ពិនិត្យរបាយការណ៍លទ្ធផលការងាររបស់រដ្ឋបាលខេត្ត ខែកក្កដានិងទិសដៅអនុវត្តន៍បន្ត ៕

អត្ថបទទាក់ទង