ស្រុករលាប្អៀរ៖ នៅថ្ងៃព្រហស្បតិ៍ ៤រោច ខែមាឃ ឆ្នាំខាល ចត្វាស័ក ព.ស. ២៥៦៦ ត្រូវនឹង ថ្ងៃទី៩ ខែកុម្ភៈ ឆ្នាំ២០២៣នេះ លោកជំទាវ កែ ច័ន្ទមុនី អ្នកតំណាងរាស្រ្តមណ្ឌលកំពង់ឆ្នាំង និងក្រុមការងារ បានចុះសួរសុខទុក្ខ និងនាំយកអំណោយចែកជូន ដល់ចាស់ជរា គ្មានទីពឹង ចំនួន ០២គ្រសារ និងគ្រួសារដែលមានជីវភាពខ្វះខាតចំនួន ០១ គ្រួសារ ស្ថិតនៅ ភូមិថ្មី និង ភូមិដក់គ្រង ក្នុងឃុំពង្រ ស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង។
ក្នុងឱកាសនោះលោកជំទាវ បាននាំយកបច្ច័យ និងសម្ភារៈ ចែកជូនផងដែរ។