រដ្ឋបាលខេត្តកំពង់ឆ្នាំង

Kampong Chhnang Administration
ស្វែងរក

ប្រជាកសិកររងផលប៉ះពាល់ដោយជំនន់ទឹកភ្លៀងរដូវប្រាំងចំនួន ២.៦៩៤គ្រួសារ មកពីស្រុករលាប្អៀរ ស្រុកកំពង់ត្រឡាច និងក្រុងកំពង់ឆ្នាំង ទទួលបានពូជស្រូវ ពីរាជរដ្ឋាភិបាល

  • 176
  • ដោយ taravong

នៅព្រឹកថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០២៣នេះ ប្រជាកសិកររងផលប៉ះពាល់ដោយជំនន់ទឹកភ្លៀងរដូវប្រាំងចំនួន ២.៦៩៤គ្រួសារ មកពីស្រុករលាប្អៀរ ស្រុកកំពង់ត្រឡាច និងក្រុងកំពង់ឆ្នាំង ទទួលបានពូជស្រូវ ពីរាជរដ្ឋាភិបាល។ ពិធីក្រោមអធិបតីភាពឯកឧត្តម ឡាំ ហេងហួត រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងជាអនុប្រធានគណៈ កម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ។

ដោយមានការអញ្ជើញចូលរួមពីឯកឧត្តម ស៊ីវ រុន សមាជិកក្រុមប្រឹក្សាខេត្ត តំណាងឯកឧត្តម ឡុង ឈុនឡៃ ប្រធានក្រុមប្រឹក្សាខេត្តកំពង់ឆ្នាំង លោក អម សុភា អភិបាលរងខេត្ត តំណាងឯកឧត្តម ស៊ុន សុវណ្ណារិទ្ធិ អភិបាលខេត្តកំពង់ឆ្នាំងព្រមទាំងមានការចូលរួមពីថ្នាក់ដឹកនាំមន្ទីរអង្គភាពជុំវិញខេត្ត។

អត្ថបទទាក់ទង