កំពង់ឆ្នាំង៖ ថ្ងៃទី ១៧ ខែ មករា ឆ្នាំ ២០២៣ ក្រុមការងារការិយាល័យ សុវត្ថិភាព ចរាចរណ៍ ផ្លូវគោក នៃមន្ទីរសាធារណការ និងដឹកជញ្ជូន ខេត្ត កំពង់ ឆ្នាំង បានសហការជាមួយនគរបាលចរាចរណ៍ខេត្ដ និងកងរាជរអាវុធហត្ថខេត្ដបានចុះផ្សព្វផ្សាយច្បាប់ស្តីពីចរាចរណ៍ផ្លូវគោក ដល់ប្រជាពលរដ្ន នៅគីឡូម៉ែតPK87ត្រង់ផ្លូវប្រសព្វស្ថិតនៅភូមិត្រោកលិច ឃុំស្រែថ្មី ស្រុករលាប្អៀរ ខេត្ដកំពង់ឆ្នាំង។
ក្នុងនោះបានចែកឯកសារដូចមានរាយជូនខាងក្រោម៖
១-សៀវភៅ អ្វី ដែល អ្នក បេីកបរ ទោចក្រយានយន្ត ត្រូវយល់ដឹង ចំនួន ៥០ ក្បាល
២-ជំនួយស្មារតី ស្តីពី ច្បាប់ចរាចរណ៍ ផ្លូវគោក ចំនួន ៦០ សន្លឹក
៣-សីលធម៌ ៥០ ចំណុចសម្រាប់សុវត្ថិភាពចរាចរណ៍ ចំនួន ១៥ សន្លឹក
៤-ស្ទីកឃ័រថ្ងៃនេះ ថ្ងៃស្អែកកុំឱ្យមានគ្រោះថ្នាក់
ចរាចរណ៍ចំនួន០៤សន្លឹក
៥-បិតចំណាំងផ្លាតដល់គោយន្ដចំនួន៤គ្រឿង
អាស្រ័យដូចបានគោរពជម្រាបជូនខាងលើសូម លោកប្រធាន មេត្តាជ្រាបជាសេចក្តីរាយការណ៍ ។