រដ្ឋបាលខេត្តកំពង់ឆ្នាំង

Kampong Chhnang Administration
ស្វែងរក

អភិបាលខេត្តកំពង់ឆ្នាំង ដឹកនាំកិច្ចប្រជុំពិនិត្យផ្ទៀងផ្ទាត់គ្រួសារសមាជិកអតីតយុទ្ធជនជួបការលំបាក ដើម្បីត្រៀមរៀបចំចាប់ឆ្នោតប្រគល់ជូនដីឡូត៍ និងផ្ទះដែលបានសាងសង់រួចរាល់ចំនួន ១០០ខ្នង

  • 190
  • ដោយ taravong

កំពង់ឆ្នាំង៖ នៅព្រឹកថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០២២ ឯកឧត្តម ស៊ុន សុវណ្ណារិទ្ធិ អភិបាលខេត្តកំពង់ឆ្នាំង បានដឹកនាំកិច្ចប្រជុំពិនិត្យផ្ទៀងផ្ទាត់គ្រួសារសមាជិកអតីតយុទ្ធជនជួបការលំបាក ដើម្បីត្រៀមរៀបចំចាប់ឆ្នោតប្រគល់ជូនដីឡូត៍ និងផ្ទះដែលបានសាងសង់រួចរាល់ចំនួន ១០០ខ្នង ដែលជាអំណោយដ៏ថ្លៃថ្លារបស់សម្ដេចអគ្គមហាសេនាបតីតេជោ នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ស្ថិតនៅភូមិអូរកាខុប ឃុំក្រាំងល្វា ស្រុកសាមគ្គីមានជ័យ។

កិច្ចប្រជុំមានការចូលរួមពីអភិបាលរងខេត្ដ នាយក នាយករងរដ្ឋបាលសាលាខេត្ត ប្រធានមន្ទីរ ថ្នាក់ដឹកនាំក្រុង ស្រុក និងក្រុមការងារសមាគមអតីតយុទ្ធជនកម្ពុជាខេត្តកំពង់ឆ្នាំង។

អត្ថបទទាក់ទង