រដ្ឋបាលខេត្តកំពង់ឆ្នាំង

Kampong Chhnang Administration
ស្វែងរក

រដ្ឋបាលខេត្តកំពង់ឆ្នាំង ផ្ញើសារលិខិតគោរពជូនពរ ជូនចំពោះសម្តេចអគ្គមហាសនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា

  • 253
  • ដោយ taravong

កំពង់ឆ្នាំង៖ ក្នុងនាមក្រុមប្រឹក្សាខេត្ត គណៈអភិបាលខេត្ត ព្រះសង្ឃ មន្ដ្រីរាជការ កងកម្លាំងប្រដាប់អាវុធ លោកគ្រូ អ្នកគ្រូ សិស្សានុសិស្ស ព្រមទាំងប្រជាពលរដ្ឋទូទាំងខេត្តកំពង់ឆ្នាំង សូមសម្តែងនូវក្ដីបារម្ភយ៉ាងក្រៃលែង បន្ទាប់ពីទទួល បានដំណឹង នៅព្រឹកថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០២២ ថា សម្តេចតជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជាធ្វើតេស្ដរកឃើញវិជ្ជមានជំងឺកូវីដ-១៩ នៅប្រទេសឥណ្ឌូនេស៊ី ក្នុងឱកាសដឹកនាំគណៈប្រតិភូជាន់ខ្ពស់ កម្ពុជា ចូលរួមកិច្ចប្រជុំកំពូល G20។ បើទោះបីរកឃើញវិជ្ជមានជំងឺកូវីដ-១៩ ដោយគ្រូពេទ្យឥណ្ឌូនេស៊ីក្តី ក៏សុខភាពសម្ដេចតេជោនាយករដ្ឋមន្រ្តី មានសភាពធម្មតា មិនមានអ្វីប្លែកនោះទេ។

ស្ថិតក្នុងស្ថានភាពនេះ យើងខ្ញុំទាំងអស់គ្នា សូមបួងសួងដល់គុណបុណ្យព្រះរតនត្រ័យ ទេវតាថែរក្សាទឹកដី ន ព្រះរាជាណាចក្រកម្ពុជា ព្រមទាំងវត្ថុស័ក្កិសិទ្ធិទាំងអស់ក្នុងលោក សូមព្រះអង្គតាមជួយបីបាច់ថែរក្សាការពារប្រោះព្រំ នូវសព្ទសាធុការពរជ័យគ្រប់ប្រការជូន សម្តេចតេជោនាយករដ្ឋមន្ត្រី សូមបន្តទទួលបានសុខភាពល្អបរិបូរណ៍ កម្លាំងពលំមាំមួន ឆាប់បានជាសះស្បើយពីជំងឺកូវីដ-១៩ ដើម្បីដឹកនាំប្រទេសជាតិ ក្នុងដំណើរការការពារសន្តិភាព និងអភិវឌ្ឍន៍ឱ្យបានរុងរឿង ទទួលបាននូវកិត្យានុភាពដ៏វិសេសវិសាលទាំងនៅក្នុងតំបន់ និងលើឆាកអន្តរជាតិ។

សូមសម្ដេចតជានាយករដ្ឋមន្ត្រី និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ព្រមទាំងបុត្រា បុត្រី ចៅប្រុស ចៅស្រី សូម សមប្រកបដោយព្រះពុទ្ធពរដ៏ប្រពៃថ្លៃថ្លាបួនប្រការ គឺអាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ។ សូម សម្តេចអគ្គមហាសនាបតីតេជោនាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា មេត្តាទទួលនូវការគោរព ដ៏ខ្ពង់ខ្ពស់បំផុតអំពីយើងខ្ញុំ។

អត្ថបទទាក់ទង