រដ្ឋបាលខេត្តកំពង់ឆ្នាំង

Kampong Chhnang Administration
ស្វែងរក

លោកឈឹម វុទ្ធា អភិបាលរងខេត្តកំពង់ឆ្នាំង ដឹកនាំកិច្ចប្រជុំណែនាំនីតិវិធីការផ្ដល់គ្រាប់ពូជស្រូវ និង ផ្ទៀងផ្ទាត់បញ្ជីឈ្មោះគ្រួសារកសិករ ផ្ទៃដីរងគ្រោះដោយទឹកជំនន់ ពិនិត្យផលប៉ះពាល់លើវិស័យពាក់ព័ន្ធ និងស្ថិតិប្រជាពលរដ្ឋជម្លៀសមកទីទួលសុវត្ថិភាព

  • 179
  • ដោយ taravong

កំពង់ឆ្នាំង: នៅរសៀលថ្ងៃទី១៤ ខែតុលា ឆ្នាំ២០២២ នៅសាលប្រជុំសាលាខេត្ត លោកឈឹម វុទ្ធា អភិបាលរងខេត្តកំពង់ឆ្នាំង បានដឹកនាំកិច្ចប្រជុំណែនាំនីតិវិធីការផ្ដល់គ្រាប់ពូជស្រូវ និង ផ្ទៀងផ្ទាត់បញ្ជីឈ្មោះគ្រួសារកសិករ ផ្ទៃដីរងគ្រោះដោយទឹកជំនន់ ពិនិត្យផលប៉ះពាល់លើវិស័យពាក់ព័ន្ធ និងស្ថិតិប្រជាពលរដ្ឋជម្លៀសមកទីទួលសុវត្ថិភាព។

សមាសភាពចូលរួម: លោកលៀង ជុំសុបិន្តនាយករងរដ្ឋបាលសាលាខេត្ត, លោកងិន ហ៊ុន ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្ត, កងកម្លាំងទាំងបីឈរជើងក្នុងខេត្ត, មន្ទីរសុខាភិបាលខេត្ត មន្ទីរផែនការខេត្ត, មន្ទីរអប់រំ យុវជន និងកីឡាខេត្ត, មន្ទីរសាធារណការ និងដឹកជញ្ជូនខេត្ត, មន្ទីរអភិវឌ្ឍន៍ជនបទខេត្ត, មន្ទីរព័តមានខេត្ត, មន្ទីរធម្មការ និងសាសនាខេត្ត, រដ្ឋបាលក្រុង/ស្រុក, ការិយាល័យកសិកម្ម ធនធានធម្មជាតិ និងបរិស្ថាននៃរដ្ឋបាលក្រុង ស្រុកនិង មន្ត្រីជំនាញពាក់ព័ន្ធ និងឃុំពាក់ព័ន្ធ។

អត្ថបទទាក់ទង