កំពង់ឆ្នាំង៖ នៅព្រឹកថ្ងៃទី៥ ខែតុលា ឆ្នាំ២០២២ លោកឈិន សេងងួនភិបាល នៃគណៈអភិបាលខេត្តកំពង់ឆ្នាំង បានអញ្ជើញជាអធិបតីចូលរួមសិក្ខាសាលាសមាហរណកម្ម កម្មវិធីវិនិយោគបីឆ្នាំរំកិល (២០២៣-២០២៥) ស្រុកកំពង់ត្រឡាច ដោយមានការអញ្ជើញចូលរួមពី លោក លោកស្រីតំណាងមន្ទីរជំនាញជុំវិញខេត្ត លោកប្រធានក្រុមប្រឹក្សាស្រុក លោកអភិបាលស្រុក ការិយាល័យ/អង្គភាពចំណុះរដ្ឋបាលស្រុក មេឃុំ ក្រុមប្រឹក្សាឃុំ និងអង្កការសង្គមសុីវីលដៃគូ។
លោក ឈិន សេងងួន បានបញ្ជាក់ថា កម្មវិធីសិក្ខាសាលាសមាហរណកម្ម រៀបចំឡើងក្នុងគោលបំណង៖ បង្កឱកាសគាំទ្រគម្រោង សកម្មភាពវិនិយោគនានារបស់ស្រុក និងឃុំ ដែលពុំមានមូលនិធិអនុវត្ដ។ ពង្រឹងកិច្ចសហការរវាងរដ្ឋបាលស្រុក ជាមួយរដ្ឋបាលឃុំ និងភាគីពាក់ព័ន្ធនានា។ សម្របសម្រួល និងបន្សីគ្នា •គម្រោងសកម្មភាពវិនិយោគស្រុក និងឃុំ• គម្រោងសកម្មភាពវិនិយោគឃុំ និងឃុំ• គម្រោងសកម្មភាពវិនិយោគស្រុក និងមន្ទីរវិស័យ និងអង្គការ សមាគម ដៃគូអភិវឌ្ឍន៍នានា• គម្រោងសកម្មភាពវិនិយោគឃុំ និងមន្ទីរវិស័យ និងអង្គការ សមាគម ដៃគូអភិវឌ្ឍន៍នានា៕