រដ្ឋបាលខេត្តកំពង់ឆ្នាំង

Kampong Chhnang Administration
ស្វែងរក

វេទិកាពិគ្រោះយោបល់ ស្តីពីការកសាងកម្មវិធីវិនិយោគបីឆ្នាំរំកិល ២០២៣-២០២៥ ថ្នាក់ក្រុង ស្រុក និងផ្សព្វផ្សាយសិក្ខាសាលាសមាហរណកម្មកម្មវិធីវិនិយោគបីឆ្នាំរំកិល នៅស្រុកសាមគ្គីមានជ័យ ខេត្ដកំពង់ឆ្នាំង

  • 197
  • ដោយ taravong

កំពង់ឆ្នាំង៖ នៅព្រឹកថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០២២ ឯកឧត្តម ស្រ៊ន សំឫទ្ធី អភិបាលរងខេត្ត តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តម ស៊ុន សុវណ្ណារិទ្ធិ អភិបាល នៃគណៈអភិបាលខេត្តកំពង់ឆ្នាំង បានអញ្ជើញជាអធិបតីចូលរួមសិក្ខាសាលាសមាហរណកម្ម កម្មវិធីវិនិយោគបីឆ្នាំរំកិល (២០២៣-២០២៥) ស្រុកសាមគ្គីមានជ័យ ដោយមានការអញ្ជើញចូលរួមពី លោក លោកស្រីតំណាងមន្ទីរជំនាញជុំវិញខេត្ត លោកប្រធានក្រុមប្រឹក្សាស្រុក លោកអភិបាលស្រុកស្តីទី ការិយាល័យ/អងគភាពចំណុះរដ្ឋបាលស្រុក មេឃុំ ក្រុមប្រឹក្សាឃុំទាំង៩ របស់ស្រុកសាមគ្គីមានជ័យ និងអង្កការសង្គមសុីវីលដៃគូ។

ឯកឧត្តម ស្រ៊ន សំឫទ្ធី បានបញ្ជាក់ថា កម្មវិធីសិក្ខាសាលាសមាហរណកម្ម រៀបចំឡើងក្នុងគោលបំណង៖ បង្កឱកាសគាំទ្រគម្រោង សកម្មភាពវិនិយោគនានារបស់ស្រុក និងឃុំ ដែលពុំមានមូលនិធិអនុវត្ដ។ ពង្រឹងកិច្ចសហការរវាងរដ្ឋបាលស្រុក ជាមួយរដ្ឋបាលឃុំ និងភាគីពាក់ព័ន្ធនានា។ សម្របសម្រួល និងបន្សីគ្នា •គម្រោងសកម្មភាពវិនិយោគស្រុក និងឃុំ• គម្រោងសកម្មភាពវិនិយោគឃុំ និងឃុំ• គម្រោងសកម្មភាពវិនិយោគស្រុក និងមន្ទីរវិស័យ និងអង្គការ សមាគម ដៃគូអភិវឌ្ឍន៍នានា• គម្រោងសកម្មភាពវិនិយោគឃុំ និងមន្ទីរវិស័យ និងអង្គការ សមាគម ដៃគូអភិវឌ្ឍន៍នានា៕

អត្ថបទទាក់ទង