កំពង់ឆ្នាំង៖ ឯកឧត្តម ស៊ុន សុវណ្ណារិទ្ធិ អភិបាលខេត្តកំពង់ឆ្នាំង រួមដំណើរដោយ លោក សាន់ យូ អភិបាលរងខេត្ត និងលោក ហ៊ីង ភ័ព្វមិនា អភិបាលស្តីទីក្រុងកំពង់ឆ្នាំង នៅយប់ថ្ងៃទី២៥ ខែក ញ្ញា ឆ្នាំ២០២២ ក្នុងថ្ងៃបុណ្យភ្ជុំបិណ្ឌ បានចុះពិនិត្យមេីលផ្លូវ ដែលត្រូវចាក់បេតុង និងដាក់អំពូលសូឡាក្នុងក្រុងកំពង់ ឆ្នាំង និងក៏បានជួបសំណេះ សំណាលជា មួយប្រជាពលរដ្ឋរស់នៅសងខាងផ្លូវក្នុងក្រុងកំពង់ឆ្នាំងដើម្បីស្វែងយល់ពីតម្រូវការរបស់ពួកគាត់ផងដែរ។
នៅក្នុងការចុះពិនិត្យ និងជួបជាមួយប្រជាពលរដ្ឋ ឯកឧត្តម ស៊ុនសុវណ្ណា រិទ្ធិ បានបញ្ជាក់ ប្រាប់ប្រជាពលរដ្ឋថាកំណា ត់ផ្លូវក្នុងក្រុងកំពង់ឆ្នាំង និងស្រុករលាប្អៀរ ទាំងអស់ដែលរងការ ខូចខាត ឯកឧត្តម និង រៀបចំចាក់បេតុង និងដាក់អំពូលសូឡាបំភ្លឺផ្លូវឲ្យបានល្អប្រសើរជូនប្រជាពលរដ្ឋ ។ ម្យ៉ាងទៀតចំពោះផ្លូវដែលរងការខូច ខាតដោយសារទឹកភ្លៀងនារដូវវស្សានេះ ឯកឧត្តម និងរៀបចំចាប់ផ្ដើមធ្វើឡើងវិញជាបន្ត បន្ទាប់ក្រោយពីបញ្ចប់បុណ្យភ្ជុំនេះរួចរាល់នៅពេលអស់ទឹកភ្លៀង។ ចំពោះដំណឹងខាងលើនេះបានធ្វើឲ្យប្រជាពលរដ្ឋនៅក្នុងក្រុងកំពង់ឆ្នាំងក៏ដូចជាស្រុករលាប្អៀរ មានទឹកចិត្តសប្បាយ រីករាយ យ៉ាងខ្លាំង ក្រោមការ ដឹកនាំរបស់ឯកឧត្តម ស៊ុនសុ វណ្ណារិទ្ធិ អភិបាលខេត្តកំពង់ ឆ្នាំង ដោយពួក គាត់សង្ឃឹមថាខេត្តកំពង់ ឆ្នាំងនិងមានការអ ភិវឌ្ឍន៍ថ្មីៗថែម ទៀតនៅក្នុងអាណត្តិឯកឧត្តមស៊ុនសុវណ្ណារិទ្ធ៕