រដ្ឋបាលខេត្តកំពង់ឆ្នាំង

Kampong Chhnang Administration
ស្វែងរក

ប្រធានក្រុមប្រឹក្សា និងគណៈអភិបាលខេត្តអញ្ជើញជួបសំណេះសំណាលជាមួយសមាជិកក្រុមប្រឹក្សា គណៈអភិបាលរងនិងមន្រ្តីរាជការសាលាខេត្តកំពង់ឆ្នាំង

  • 158
  • ដោយ taravong

កំពង់ឆ្នាំង÷ រសៀលថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០២២ នៅសាលាខេត្ត ឯកឧត្តមឡុង ឈុនឡៃ ប្រធានក្រុមប្រឹក្សាខេត្ត ឯកឧត្តម ស៊ុន សុវណ្ណារិទ្ធិអភិបាលខេត្ត អញ្ជើញជួបសំណេះសំណាល ជាមួយសមាជិកក្រុមប្រឹក្សាខេត្ត គណៈអភិបាលរងខេត្ត និងមន្រ្តីរាជការនៃសាលាខេត្តកំពង់ឆ្នាំង ។

ឯកឧត្តម ស៊ុន សុវណ្ណារិទ្ធិ អភិបាលខេត្ត មានប្រសាសន៍ថ្លែងនូវការកោតសរសើរ និងវាយតម្លៃខ្ពស់ ចំពោះរាល់កិច្ចខិតខំ ប្រឹង ប្រែង របស់ឯកឧត្តម សមាជិកក្រុមប្រឹក្សា គណៈអភិបាលរងខេត្តនិងមន្រី្ដរាជការសាលាខេត្តទាំងអស់ ដែលបានខិតខំបំពេញការងារ ទទួលបានលទ្ធផលល្អ និង បន្តជម្រុញ និងលើកកម្ពស់ប្រសិទ្ធភាពការងារបន្ថែមទៀត ជាពិសេសការយកចិត្តទុកដាក់ លើការ ផ្តល់សេវាសារធារណៈទៅតាមកម្មវិធីនយោបាយ របស់រាជរដ្ឋាភិបាល ក្នុងអាណត្តិទី៦ ក្រោមការដឹកនាំ របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ជានាយករដ្ឋមន្ត្រី ។

ឯកឧត្តម ស៊ុន សុវណ្ណារិទ្ធិ អភិបាលខេត្ត បានជម្រុញដល់ឯកឧត្តម លោកជំទាវ និងមន្ត្រីរាជការត្រូវរួមសហការគ្នាក្នុងការផ្ត ល់ សេវាសាធារណៈជូនប្រជាពលរដ្ឋ ព្រោះមន្ត្រី គឺជាទូក ឬជាស្ពាន សម្រាប់ចម្លងប្រជាព លរដ្ឋឲ្យ ទទួ លបានភាពសុខសុវត្ថិភាព ហើយក្នុងឱកាសបុណ្យភ្ជុំបិណ្ឌ យើងត្រូវបង្ករលក្ខណៈ ងាយស្រួ លដល់ប ងប្អូនប្រជាពលរដ្ឋ ដើម្បីបានបំពេញបុណ្យកុសល ប្រកបដោយសុខសុវត្ថិភាពនិងសណ្តាប់ធ្នាប់ ។

ឯកឧត្ដមមានប្រសាសន៍បន្តថាផ្អែកទៅតាមស្ថានភាពវិវឌ្ឍនៃប្រទេសជាតិ ក្នុងដំណាក់កាលចុងក្រោយ មន្ត្រី រាជការ ត្រូវប្រែឥរិយាបទពីអ្នកគ្រប់គ្រង ទៅជាអ្នកបំរើសេវាសាធារណៈ ដូច្នេះមកដល់វេលានេះ យើង ជាមន្ត្រីរាជការ ដែលកំពុងបំពេញភារកិច្ច នៅក្នុងតួនាទីភារកិច្ចរបស់រដ្ឋបាលខេត្ត ត្រូវមានការយល់ដឹង និងដើរឲ្យស្របទៅតាមគោលនយោបាយនេះ ដើម្បីឆ្លើយតបទៅនឹងសេចក្ដីត្រូវការរបស់ប្រជាពល រដ្ឋ ឲ្យបានស្មើៗគ្នាដូចៗគ្នា និងកាន់តែល្អប្រសើរថែមទៀត ។ ដូច្នេះក្នុងនាមជាមន្ត្រីរាជការ ត្រូវរួមសហ ការគ្នាបម្រើ សេវាសាធារណៈ ជូនប្រជាពលរដ្ឋឱ្យបានគាប់ប្រសើរ ដោយឈរលើគោលការណ៍ ធ្វើ ឱ្យ បាន ធ្វើឱ្យលឿន និងមានតម្លាភាព ។

មានប្រសាសន៍ក្នុងឱកាសនោះឯកឧត្តមឡុង ឈុនឡៃ បានផ្តាំផ្ញើដល់មន្ត្រីរាជការ ត្រូវបន្តខិតខំបំពេញនូវ ភារកិច្ចស្នូ លរ បស់ខ្លួន និងមានការសាមគ្គីភាពផ្ទៃក្នុងឲ្យបានល្អព្រមទាំងបម្រើនូវសេវាសាធារណៈ ជូនប្រជាជនឲ្យបា ន ទា ន់ ពេលវេលា និងធ្វើគំរូល្អដល់មន្ត្រីក្រោមឱវាទ នៃទីចាត់ការទាំងអស់ ត្រូវមានទំនាក់ទំនងល្អ ជាមួ យ បណ្តា មន្ទីរ អង្គភាព និងភ្ញៀវជាតិ អន្តរជាតិ ដើម្បីភាពរីកចំរើនដល់ខេត្ត ។ និងបានជូន ពរនៅក្នុ ង ឱកា ស បុណ្យភ្ជុំបិណ្ឌសូមមានសុខសុវត្ថិភាពរាល់ពេលធ្វើដំណើរ ត្រូវគោរពច្បាប់ចរាចរ ដោយពាក់មួក និង ដាក់ខ្សែក្រវ៉ាត់សុវត្ថិភាព ដើម្បីបញ្ជៀសនូវបញ្ហាគ្រោះថ្នាក់ដល់អាយុជីវិត ចុងបញ្ចប់ឯកឧត្តមបានឧបត្ថម្ភនូវថវិការ និងភេសជ្ជៈដល់ សមាជិកក្រុមប្រឹក្សា អ ភិបាលរងខេត្ត និងមន្រ្តីរដ្ឋបាលផងដែរ ៕

អត្ថបទទាក់ទង