រដ្ឋបាលខេត្តកំពង់ឆ្នាំង

Kampong Chhnang Administration
ស្វែងរក

ឯកឧត្តម នៃ ចារី បានដឹកនាំក្រុមការងារខេត្ត ស្រុក និងអាជ្ញាធរឃុំ ចុះត្រួតពិនិត្យ និងណែនាំបងប្អូនអាជីវករស្ថិតនៅផ្សារសហគមន៍ស្រុកជលគិរី និងផ្សារព្រៃគ្រីជើង

  • 436
  • ដោយ taravong

កំពង់ឆ្នាំង៖ នាព្រឹកថ្ងៃសុក្រ ៤រោច ខែបុស្ស ឆ្នាំឆ្លូវ ត្រីស័ក ព.ស. ២៥៦៥ ត្រូវនឹង ថ្ងៃទី២១ ខែមករា ឆ្នាំ២០២២នេះ ឯកឧត្តម នៃ ចារី អភិបាលរង នៃគណៈអភិបាលខេត្ត តំណាងឯកឧត្តម ស៊ុន សុវណ្ណារិទ្ធិ អភិបាល នៃគណៈអភិបាលខេត្តកំពង់ឆ្នាំង បានដឹកនាំក្រុមការងារខេត្ត ស្រុក និងអាជ្ញាធរឃុំ ចុះត្រួតពិនិត្យ និងណែនាំបងប្អូនអាជីវករស្ថិតនៅផ្សារសហគមន៍ស្រុកជលគិរី និងផ្សារព្រៃគ្រីជើង។

ក្នុងឱកាសនៃការចុះណែនាំនោះ ឯកឧត្តម នៃ ចារី បានសំណូមពរដល់បងប្អូនអ្នកលក់ដូរតាមដងផ្លូវ នៅផ្សារសហគមន៍ស្រុកជលគិរី និងផ្សារព្រៃគ្រីជើង សូមរៀបចំសណ្តាប់ធ្នាប់ ឱ្យរបៀបរៀបរយ ត្រូវចេះថែរក្សាអនាម័យ និងវេចខ្ចប់ ទុកដាក់ និងចោលសំរាមឱ្យបានត្រឹមត្រូវ៕

អត្ថបទទាក់ទង