ថ្ងៃទី២៥ ខែមករា ឆ្នាំ២០២២ ឯកឧត្ដម ឡុង ឈុនឡៃ ប្រធានក្រុមប្រឹក្សាខេត្ត និងឯកឧត្តម ស៊ុន សុវណ្ណារិទ្ធិ អភិបាល នៃគណៈអភិបាលខេត្តកំពង់ឆ្នាំង បានដឹកនាំប្រតិភូថ្នាក់ដឹកនាំខេត្ត ប្រធានមន្ទីរអង្គភាព អភិបាលក្រុង ស្រុក និងមេឃុំ ចៅសង្កាត់ ចូលរួមសន្និសីទសារព័ត៌មាន ស្ដីពី “វឌ្ឍនភាពមូលដ្ឋានឃុំ សង្កាត់ និងទិសដៅការងារបន្ដ របស់រដ្ឋបាលខេត្តកំពង់ឆ្នាំង” នៅទីស្ដីការគណៈរដ្ឋមន្ត្រី ដែលរៀបចំដោយអង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល។
សន្និសីទសារព័ត៌មាននេះមានគោលបំណងបង្ហាញសាធារណជនឲ្យបានយល់ច្បាស់ពីយន្តការប្រជាធិបតេយ្យនៅថ្នាក់ក្រោមជាតិ និងផ្សព្វផ្សាយពីសមិទ្ធផលដែលរដ្ឋបាលថ្នាក់មូលដ្ឋានក្នុងខេត្តកំពង់ឆ្នាំងខិតខំប្រឹងប្រែងបំពេញការងារសម្រេចបាន ក្នុងការផ្ដល់សេវាសាធារណៈ និងការអភិវឌ្ឍមូលដ្ឋានឃុំ-សង្កាត់៕