រដ្ឋបាលខេត្តកំពង់ឆ្នាំង

Kampong Chhnang Administration
ស្វែងរក

ថ្នាក់ដឹកនាំខេត្តកំពង់ឆ្នាំង ចូលរួមសិក្ខាសាលាផ្សព្វផ្សាយវិធីសាស្រ្តនៃការវាយតម្លៃ និងទទួលស្គាល់អង្គភាពផ្តល់សេវាសាធារណៈគំរូក្នុងវិស័យអប់រំ និងវិស័យសុខាភិបាល និងករណីគ្រប់គ្រង និងផ្តល់សេវាសាធារណៈគំរូឆ្នាំ២០១៩

  • 357
  • ដោយ taravong

កំពង់ឆ្នាំង៖ នាព្រឹកថ្ងៃទី២ ខែកញ្ញា ឆ្នាំ២០២១ នៅសាលប្រជុំសាលាខេត្តកំពង់ឆ្នាំង ឯកឧត្តម អម សុភា អភិបាល
រងខេត្ត តំណាងដ៏ខ្ពង់ខ្ពសរបស់ឯកឧត្តម ស៊ុន សុវណ្ណារិទ្ធិ អភិបាល នៃគណៈអភិបាលខេត្តកំពង់ឆ្នាំង និងឯកឧត្តម ផាន់ ចាន់ដារ៉ា សមាជិកក្រុមប្រឹក្សាខេត្តតំណាងឱ្យឯកឧត្តម ឡុង ឈុនឡៃ ប្រធានក្រុមប្រឹក្សាខេត្ត បានដឹកនាំមន្ទីរជំនាញចូលរួមសិក្ខាសាលាផ្សព្វផ្សាយវិធីសាស្រ្តនៃការវាយតម្លៃ និងទទួលស្គាល់អង្គភាពផ្តល់សេវាសាធារណៈគំរូក្នុងវិស័យអប់រំ និងវិស័យសុខាភិបាល និងករណីគ្រប់គ្រង និងផ្តល់សេវាសាធារណៈគំរូឆ្នាំ២០១៩ តាមរយៈប្រព័ន្ធអនឡាញ។ អង្គសិក្ខាសាលាប្រព្រឹត្តទៅក្រោមអធិបតីភាព ឯកឧត្តម ព្រំ សុខា រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ និងជាប្រធានក្រុមប្រឹក្សាភិបាលសាលាភូមិន្ទរដ្ឋបាល។

គោលបំណងគឺដើម្បីពង្រឹងសមត្ថភាពគណៈកម្មការវាយតម្លៃអង្គភាពផ្តល់សេវាសាធារណៈថ្នាក់ រាជធានី ខេត្ត ក្រុងលើការវាយតម្លៃអង្គភាពផ្តល់សេវាសាធារណៈគំរូ ក្នុងវិស័យអប់រំ និងវិស័យសុខាភិបាល និងបញ្រ្ជាបការយល់ដឹងពីបទពិ
សោធន៍ជោគជ័យរបស់ជ័យលាភីលេខ១អង្គភាពផ្តល់សេវាសាធារណៈគំរូឆ្នាំ២០១៩ ដើម្បីយកទៅចូលរួមអភិវឌ្ឍន៍ សាលារៀន និងមន្ទីរពេទ្យនៅមូលដ្ឋានឱ្យកាន់តែមានតម្លាភាព និងគណនេយ្យភាព ៕

អត្ថបទទាក់ទង