រដ្ឋបាលខេត្តកំពង់ឆ្នាំង

Kampong Chhnang Administration
ស្វែងរក

ឯកឧត្តម អម សុភា ដឹកនាំកិច្ចប្រជុំត្រួតពិនិត្យវឌ្ឍនភាពដើម្បីរៀបចំផែនការចុះធ្វើជំរឿននៅតាមបណ្ដាភូមិ ឃុំ ក្នុងស្រុកបរិបូណ៌ ដើម្បីស្រង់ចំនួនប្រជាពលរដ្ឋ ដែរបានទទួលចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩

  • 355
  • ដោយ taravong

កំពង់ឆ្នាំង៖ នារសៀលថ្ងៃទី០១ ខែកញ្ញា ឆ្នាំ២០២១ ឯកឧត្តម អម សុភា អភិបាលរងខេត្តកំពង់ឆ្នាំង បានដឹកនាំកិច្ចប្រជុំត្រួតពិនិត្យវឌ្ឍនភាពដើម្បីរៀបចំផែនការចុះធ្វើជំរឿននៅតាមបណ្ដាភូមិ ឃុំ ក្នុងស្រុកបរិបូណ៌ ខេត្តកំពង់ឆ្នាំង ដើម្បីស្រង់ចំនួនប្រជាពលរដ្ឋ ដែរបានទទួលចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ដោយមានការចូលរួមពីអាជ្ញាធរស្រុក។

យោងតាមប្រសាសន៍របស់ ឯកឧត្តម ស៊ុន សុវណ្ណារិទ្ធិ អភិបាល នៃគណៈអភិបាលខេត្តកំពង់ឆ្នាំង ក្នុងកិច្ចប្រជុំក្នុងថ្ងៃទី៣០ ខែសីហា ឆ្នាំ២០២១ បានជម្រុញដល់អង្គភាពពាក់ព័ន្ធ និងអាជ្ញាធរមូលដ្ឋានក្រុង ស្រុក ត្រូវសហការគ្នាចុះទៅដល់ខ្នងផ្ទះប្រជាពលរដ្ឋ ដើម្បីធ្វើសម្ភាសន៍ឱ្យបានជាក់លាក់បំផុតចំពោះប្រជាពលរដ្ឋនៅក្នុងមូលដ្ឋាន ថាបានទទួលចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ អស់ហើយឬនៅ។

ឯកឧត្តម អម សុភា បានជម្រុញដល់អាជ្ញាធរស្រុក ត្រូវចុះត្រួតពិនិត្យវឌ្ឍនភាព និងរៀបចំផែនការជំរឿនជាបន្ទាន់ ហើយត្រូវសហការគ្នាឱ្យបានល្អ និងផ្តល់ព័ត៌មានត្រឡប់ឱ្យបានឆាប់រហ័ស ដើម្បីសម្រេចឱ្យបានជោគជ័យ គឺត្រូវចុះឱ្យបានគ្រប់ភូមិ ឃុំ ដោយមិនត្រូវយឺតយ៉ាវនោះទេ និងមិនឱ្យហួសពីសប្តាហ៍នេះឡើយ ៕

អត្ថបទទាក់ទង