រដ្ឋបាលខេត្តកំពង់ឆ្នាំង

Kampong Chhnang Administration
ស្វែងរក

ឯកឧត្តម ម៉ម ឈឿម បានដឹកនាំកិច្ចប្រជុំដើម្បីពិនិត្យវឌ្ឍនភាពស្រង់ចំនួនប្រជាពលរដ្ឋ ដែលបានទទួលចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ នៅសង្កាត់ប្អេរ ក្រុងកំពង់ឆ្នាំង

  • 307
  • ដោយ taravong

កំពង់ឆ្នាំង៖ នារសៀលថ្ងៃទី០១ ខែកញ្ញា ឆ្នាំ២០២១នេះ ឯកឧត្តម ម៉ម ឈឿម ក្រុមការងារថ្នាក់ខេត្តចុះជួយសង្កាត់ប្អេរ ក្រុងកំពង់ឆ្នាំង បានដឹកនាំកិច្ចប្រជុំដើម្បីពិនិត្យវឌ្ឍនភាពស្រង់ចំនួនប្រជាពលរដ្ឋ ដែលបានទទួលចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ នៅសង្កាត់ប្អេរ ក្រុងកំពង់ឆ្នាំង ខេត្តកំពង់ឆ្នាំង។ ដោយមានការចូលរួមពីក្រុមការងារថ្នាក់ក្រុង និងសង្កាត់ ផងដែរ។

លោក ស្រីឌុច ម៉ាលី ចៅសង្កាត់ប្អេរ បានឱ្យដឹងថាៈ នៅក្នុងសង្កាត់ប្អេរ ប្រជាពលរដ្ឋបានទៅចាក់វ៉ាក់សាំង បានចំនួន ៩០ភាគរយហើយ គិតត្រឹមថ្ងៃទី០១ ខែកញ្ញា ឆ្នាំ២០២១នេះ។

ឯកឧត្តម ម៉ម ឈឿម បានជម្រុញដល់អាជ្ញាធរសង្កាត់ ត្រូវបន្តចុះត្រួតពិនិត្យវឌ្ឍនភាព និងផ្សព្វផ្សាយឱ្យប្រជាពលរដ្ឋមិនទាន់បានចាក់វ៉ាក់សាំង សូមឱ្យគាត់ទៅចាក់វ៉ាក់សាំងអោយបានគ្រប់គ្នា ៕

អត្ថបទទាក់ទង