កំពង់ឆ្នាំង៖ នៅព្រឹកថ្ងៃទី១ ខែកញ្ញា ឆ្នាំ២០២១នេះ ឯកឧត្ដម អម សុភា អភិបាលរងខេត្តកំពង់ឆ្នាំង រួមដំណើរដោយលោក លៀង ជុំសុបិន្ត នាយករងរដ្ឋបាលសាលាខេត្ត លោក យិន សាវ៉េន អភិបាលក្រុងកំពង់ឆ្នាំង និងប្រធានមន្ទីរពាក់ព័ន្ធ បានអញ្ជើញចុះពិនិត្យមណ្ឌលចត្តាឡីស័ក ពលករមកពីប្រទេសថៃ នៅវិទ្យាល័យព្រះបាទសុរាម្រឹត ក្រុងកំពង់ឆ្នាំង។
ឯកឧត្តម អម សុភា បានលើកឡើងថា ដោយអនុវត្តតាមសេចក្ដីណែនាំរបស់រាជរដ្ឋាភិបាល និងផែនការរបស់រដ្ឋបាលខេត្ត ដំណើរការនៃការតាមដាន ត្រួតពិនិត្យនេះ ធ្វើឡើងដើម្បីពិនិត្យមើលប្រព័ន្ធទឹកភ្លើង រៀបចំទីកន្លែងអោយមានផាសុកភាពសម្រាប់ទទួលពលករមកពីក្រៅប្រទេសស្នាក់ធ្វើចត្តាឡីស័ក ឱ្យបានស្របតាមស្តង់ដារ របស់ក្រសួងសុខាភិបាលបានណែនាំ ៕