រដ្ឋបាលខេត្តកំពង់ឆ្នាំង

Kampong Chhnang Administration
ស្វែងរក

ឯកឧត្តម នៃ ចារី បានចុះពិនិត្យមើលការធ្វើបច្ចុប្បន្នភាព ចំនួនប្រជាពលរដ្ឋដែលបានចាក់និងមិនទាន់បានចាក់វ៉ាក់សាំងការពារជម្ងឺកូវីដ-១៩ នៅឃុំព្រៃគ្រី ស្រុកជលគិរី ខេត្តកំពង់ឆ្នាំង

  • 387
  • ដោយ taravong

កំពង់ឆ្នាំង៖ នាថ្ងៃអង្គារ ៨រោច ខែស្រាពណ៍ ឆ្នាំឆ្លូវ ត្រីស័ក ព.ស. ២៥៦៥ ត្រូវនឹង ថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២១ ឯកឧត្តម នៃ ចារី អភិបាលរង នៃគណៈអភិបាលខេត្តកំពង់ឆ្នាំង រួមដំណើរដោយលោក ហៃ មនោរម្យ អភិបាលស្រុកជលគីរី បានចុះពិនិត្យមើលការធ្វើបច្ចុប្បន្នភាព ចំនួនប្រជាពលរដ្ឋដែលបានចាក់ និងមិនទាន់បានចាក់វ៉ាក់សាំងការពារជម្ងឺកូវីដ-១៩ នៅឃុំព្រៃគ្រី ស្រុកជលគិរី ខេត្តកំពង់ឆ្នាំង។

ឯកឧត្តម នៃ ចារី ក៏បានអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋទាំងអស់មិនទាន់បានចាក់វ៉ាក់សាំង សូមអញ្ជើញទៅចាក់វ៉ាក់សាំងឱ្យបានគ្រប់ៗ ជាពិសេសត្រូវថែរក្សាសុខភាព របស់ខ្លួន ដោយអនុវត្តតាមអនុសាសន៍របស់សម្តេចប្រមុខរាជរដ្ឋាភិបាល គឺ៣ការពារ និង៣កុំ ឱ្យបានខ្ជាប់ខ្ជួន និងតាមការណែនាំរបស់អាជ្ញាធរ គោរពឱ្យបានតាមការណែនាំរបស់ក្រសួងសុខាភិបាល ឱ្យបានត្រឹមត្រូវ ៕

អត្ថបទទាក់ទង