រដ្ឋបាលខេត្តកំពង់ឆ្នាំង

Kampong Chhnang Administration
ស្វែងរក

ឯកឧត្តមបណ្ឌិតសភាចារ្យ អ៊ុក រ៉ាប៊ុន ឧបត្ថម្ភអង្ករចំនួន ១០តោន ដល់រដ្ឋបាលស្រុកជលគីរី សម្រាប់ផ្តល់ដល់ឃុំទាំង ៥ ចែកជូនបន្តដល់ប្រជាពលរដ្ឋជួបការលំបាកដែលរងផលប៉ះពាល់ដោយជំងឺកូវីដ-១៩

  • 309
  • ដោយ taravong

កំពង់ឆ្នាំង៖ អំណោយជាអង្ករចំនួន ១០តោន របស់ឯកឧត្តមបណ្ឌិតសភាចារ្យ អ៊ុក រ៉ាប៊ុន រដ្ឋមន្រ្តីក្រសួងអភិវឌ្ឍន៍ជនបទ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តកំពង់ឆ្នាំង ត្រូវបានឯកឧត្តម នៃ ចារី អភិបាលរងខេត្តកំពង់ឆ្នាំង នាំយកទៅប្រគល់ជូនដល់រដ្ឋបាលស្រុកជលគីរី សម្រាប់ចែកដល់ឃុំទាំង ០៥ ដើម្បីចែកជូនប្រជាពលរដ្ឋជួបការលំបាកដែលរងផលប៉ះពាល់ដោយជំងឺកូវីដ-១៩ កាលពីថ្ងៃទី១៧ ខែសីហា ឆ្នាំ២០២១។

ឯកឧត្តម នៃ ចារី បានផ្តាំផ្ញើដល់អាជ្ញាធរស្រុក និងឃុំទាំង០៥ សូមយកអំណោយដ៏ថ្លៃថ្លារបស់ឯកឧត្តមបណ្ឌិតសភាចារ្យ អ៊ុក រ៉ាប៊ុន យកទៅចែកដល់គ្រួសារប្រជាពលរដ្ឋជួបការលំបាកដែលរងផលប៉ះពាល់ដោយជំងឺកូវីដ-១៩ ឱ្យបានចំគោលដៅនៅតាមមូលដ្ឋានទទួលខុសត្រូវរបស់ខ្លួនប្រកបដោយតម្លាភាព។

ឯកឧត្តម ក៏បានផ្តាំផ្ញើដល់អាជ្ញាធរ ត្រូវផ្សព្វផ្សាយអប់រំណែនាំដល់ប្រជាពលរដ្ឋត្រូវថែរក្សាសុខភាព ដោយរស់នៅស្អាត ហូបស្អាត ផឹកស្អាតជានិច្ច ជាពិសេសអនុវត្តនូវអនុសាសន៍របស់សម្តេចប្រមុខរាជរដ្ឋាភិបាល គឺ៣ការពារ និង៣កុំ និងការណែនាំរបស់ក្រសួងសុខាភិបាល ដើម្បីជៀសផុតពីជំងឺកូវីដ-១៩ ទាំងអស់គ្នា៕

អត្ថបទទាក់ទង