កំពង់ឆ្នាំង៖ នាព្រឹកថ្ងៃអង្គារ ៩កើត ខែស្រាពណ៍ ឆ្នាំឆ្លូវ ត្រីស័ក ព.ស.២៥៦៥ ត្រូវនឹងថ្ងៃទី១៧ ខែសីហា ឆ្នាំ២០២១ លោកជំទាវ ប៊ន សុភី តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ស៊ុន សុវណ្ណារិទ្ឋិ អភិបាល នៃគណៈអភិបាលខេត្តកំពង់ឆ្នាំង អញ្ជើញជាអធិបតីក្នុងពិធីបើកយុទ្ឋនាការ ចាក់វ៉ាក់សាំង ដូសទី៣ ឫដូសជម្រុញ ជូនអតីតយុទ្ឋជនកម្ពុជាខេត្តកំពង់ឆ្នាំង នៅមណ្ឌលសុខភាពឃុំជ្រៃបាក់ ខេត្តកំពង់ឆ្នាំង។
មានប្រសាសន៍នាឱកាសនោះ លោកជំទាវ ប៊ន សុភី បានលើកឡើងថា វិធានការនៃការចាក់វ៉ាក់សាំងដូសទី៣ នាពេលនេះ គឺអនុវត្តន៍ តាមអនុសាសន៍ ដ៏ខ្ពងខ្ពស់របស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី ដែលបានជំរុញឱ្យមានការចាក់វ៉ាក់សាំងដូសទី៣ ឬដុសជម្រុញ Astra Zeneca ជូនដល់កងទ័ពជួរមុខ មន្ត្រីរាជការ និងមន្ត្រីសាធារណៈជួរមុខផ្សេងទៀតផងដែរ។
លោកជំទាវ ក៏បានអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋ សូមយកចិត្តទុកដាក់ថែរក្សាអនាម័យ និងអនុវត្តនូវវិធានការ ៣ការពារ និង៣កុំ របស់រាជរដ្ឋាភិបាល ឱ្យបានខ្ជាប់ខ្ជួន ទោះបីបានទទួលការវ៉ាក់សាំងចាប់ពីដូសទី១ ឬទី២ និងដុសទី៣ ក៏ដោយ ៕