កំពង់ឆ្នាំង៖ នាថ្ងៃទី១២ ខែសីហា ឆ្នាំ២០២១ ឯកឧត្តម ឡុង ឈុនឡៃ ប្រធានក្រុមប្រឹក្សាខេត្ត ឯកឧត្តម ស៊ុន សុវណ្ណារិទ្ធិ អភិបាល គណៈអភិបាលខេត្តកំពង់ឆ្នាំង លោកជំទាវ កែ ច័ន្ទមុនី អ្នកតំណាងរាស្ត្រមណ្ឌលកំពង់ឆ្នាំង លោកជំទាវ ដោក សុទ្ធា ទីប្រឹក្សារាជរដ្ឋាភិបាល ដោយមានការចូលរួមពីឯកឧត្ដម លោកជំទាវ សមាជិកក្រុមប្រឹក្សាខេត្ត អភិបាលរងខេត្ត អញ្ជើញចុះជួបសំណេះសំណាលជាមួយបងប្អូនអ្នកជំងឺកូវីដ-១៩ និងនាំយកគ្រឿងឧបភោគ បរិភោគ សម្ភារៈ ឧបត្ថម្ភដល់មណ្ឌលព្យាបាលអ្នកជំងឺកូវីដ-១៩ កម្រឹតស្រាល ក្នុងស្រុកទឹកផុស ខេត្តកំពង់ឆ្នាំង។
លោកសូត្រ សង់ អភិបាលស្រុកទឹកផុស បានធ្វើសេចក្តីរាយការណ៍អំពីស្ថានភាព អ្នកជំងឺ-១៩កម្រិតស្រាល ដែលកំពុងសម្រាកក្នុងមណ្ឌលព្យាបាលសព្វថ្ងៃនៅស្រុកទឹកផុសមានចំនួន ៤៤នាក់ ស្រី២២នាក់ ក្នុងនោះមានពលករថ្មីមកពីថៃចំនួន០៧នាក់ ស្រី ០៣ និងមកពីស្រុក
រលាប្អៀរ ២០ស្រី១២ក្រុងកំពង់ឆ្នាំង ០២ស្រុកកំពង់លែង ០៣ស្រី០១ ស្រុកទឹកផុស ១៨ ស្រី០៩និងស្រុកកំពង់ត្រឡាច ០១ ស្រី០។
មានប្រសាសន៍ក្នុងឱកាសនោះ ឯកឧត្តម ស៊ុន សុវណ្ណារិទ្ធិ បានមានប្រសាសន៍ថាក្នុងនាមក្រុមប្រឹក្សាខេត្ត គណៈអភិបាលខេត្ត និងតំណាងរាស្រ្ត តែងតែគិតគូរ និងកៀរគរកជំនួយពីសប្បុរសជននានាដើម្បីយកផ្គត់ផ្គង់តម្រូវការចាំបាច់ក្នុងខេត្ត ពិសេសតាមមណ្ឌលធ្វើចត្តាឡីស័ក និងមណ្ឌលព្យាបាលក្នុងខេត្តដែលកំពុងមានបញ្ហាប្រឈមសម្រាប់ចាត់ចែងក្នុងមណ្ឌល ជូនប្រជាពលរដ្ឋសម្រាកព្យាបាលនិងធ្វើចត្តាឡីស័ក។
ឯកឧត្តម ស៊ុន សុវណ្ណារិទ្ទិ បានអំពាវនាវឱ្យបងប្អូនអ្នកជំងឺដែលកំពុងសម្រាកព្យាបាលនៅក្នុងមណ្ឌលត្រូវខិតខំថែទាំសុខភាពអោយបានល្អ អនុវត្តការព្យាបាលអោយបានត្រឹមត្រូវតាមវេជ្ជបញ្ជារបស់គ្រូពេទ្យ ព្រមទាំងអនុវត្តតាមវិធានការការពាររបស់ក្រសួងសុខាភិបាលនិងអនុវត្តតាមអនុសាសន៍របស់សម្តេចប្រមុខរាជរដ្ឋាភិបាល ៣ការពារ និង៣កុំ ដើម្បីឆាប់ជាសះស្បើយ វិលទៅជួបជុំក្រុមគ្រួសារវិញ។
ក្នុងពេលនោះឯកឧត្តម លោកជំទាវ ក៏បានប្រគល់ជូននូវគ្រឿងឧបភោគបរិភោគ និងសម្ភារៈសម្រាប់ការពារជំងឺកូវីដ១៩ របស់រដ្ឋបាលខេត្តដល់មណ្ឌលព្យាបាលអ្នកជំងឺកម្រិតស្រាលស្រុកទឹកផុសមាន: អង្ករចំនួន ១តោន ត្រីខ០៣ កេស,ទឹកសុទ្ឌ ១០ កេស មីជាតិ ១០ កេស,ម៉ាស់២កេសធំ ស្មើ៥០០០ម៉ាស់,អាល់កុល ៦០លីត្រ ទឹកអំពិល ១០កេស ភេសជ្ជៈវីហ្គើ១០កេស ៕