រដ្ឋបាលខេត្តកំពង់ឆ្នាំង

Kampong Chhnang Administration
ស្វែងរក

ឯកឧត្តម ស៊ុន សុវណ្ណារិទ្ធិ និងលោកជំទាវ កែ ច័ន្ទមុនី បានដឹកនាំក្រុមការងារចុះពិនិត្យមើលទំនាស់ក្នុងការបិទផ្លូវរវាងប្រជាពលរដ្ឋ ០៣គ្រួសារ ជាមួយប្រជាពលរដ្ឋ ៥៥គ្រួសារ នៅ ក្នុងភូមិសេរី ឃុំច្រេស ស្រុកកំពង់ត្រឡាច

  • 291
  • ដោយ taravong

កំពង់ឆ្នាំង៖ នារសៀលថ្ងៃទី១០ ខែសីហា ឆ្នាំ២០២១ ឯកឧត្តម ស៊ុន សុវណ្ណរិទ្ធិ អភិបាល នៃគណៈអភិបាលខេត្តកំពង់ឆ្នាំង និងលោកជំទាវ កែ ច័ន្ទមុនី អ្នកតំណាងរាស្ត្រមណ្ឌលកំពង់ឆ្នាំង រួមដំណើរដោយឯកឧត្ដម អម សុភា អភិបាលរងខេត្ត លោកជំទាវ តុង ណារី សមាជិកក្រុមប្រឹក្សាខេត្ត អាជ្ញាធរស្រុកកំពង់ត្រឡាច បានចុះទៅពិនិត្យមើល ការទំនាស់ក្នុងការបិទផ្លូវរវាងប្រជាពលរដ្ឋ ០៣គ្រួសារ ជាមួយប្រជាពលរដ្ឋ ៥៥គ្រួសារ រស់នៅក្នុងភូមិសេរី ឃុំច្រេស ស្រុកកំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង។

នៅក្នុងឱកាសនោះ ឯកឧត្តម ស៊ុន សុវណ្ណារិទ្ធិ បានសំណូមពរដល់ភាគីទំនាស់ទាំងពីរសូមរក្សាភាពស្ងប់ស្ងៀមទុកឱ្យអាជ្ញាធរសិក្សាពីទំនាស់រាំរៃខាងលើនេះ សំដៅស្វែងរកយន្ដការដោះស្រាយ តាមគោលនយោបាយឈ្នះឈ្នះ ទាំងអស់គ្នា ហើយការដោះស្រាយ និងធ្វើឱ្យភាគីទាំងពីរអាចទទួលយកបានដោយសន្តិវិធីទាំងអស់គ្នា ៕

អត្ថបទទាក់ទង