រដ្ឋបាលខេត្តកំពង់ឆ្នាំង

Kampong Chhnang Administration
ស្វែងរក

លោកជំទាវ ប៊ន សុភី អភិបាលរងខេត្តកំពង់ឆ្នាំង បានដឹកនាំក្រុមការងារខេត្ត ស្រុក ឃុំគោលដៅចូលរួមសិក្ខាសាលា តាមរយៈប្រព័ន្ធ Zoom ស្ដីពីការចាប់ផ្ដើមអនុវត្តគម្រោង “សន្តិសុខស្បៀង និងការគាំទ្រស្ដារឡើងវិញរបស់សហគមន៍ មូលដ្ឋានដែលរងផលប៉ះពាល់ដោយសារទឹកជំនន់នៅប្រទេសកម្ពុជា”

  • 240
  • ដោយ taravong

កំពង់ឆ្នាំង ៖ នាព្រឹកថ្ងៃទី៥ ខែសីហា ឆ្នាំ២០២១ នៅសាលាខេត្តកំពង់ឆ្នាំង លោកជំទាវ ប៊ន សុភី អភិបាលរងខេត្ត កំពង់ឆ្នាំង បានអញ្ជើញដឹកនាំក្រុមការងារខេត្ត ស្រុក ឃុំគោលដៅ ចូលរួមសិក្ខាសាលាតាមរយៈប្រព័ន្ធ Zoom ស្ដីពីការចាប់ផ្ដើមអនុវត្តគម្រោង "សន្តិសុខស្បៀង និងការគាំទ្រស្ដារឡើងវិញរបស់សហគមន៍មូលដ្ឋាន ដែលរង ផលប៉ះពាល់ដោយសារទឹកជំនន់នៅប្រទេសកម្ពុជា" ដោយមានការចូលរួមពីនាយករងរដ្ឋបាលសាលាខេត្ត មន្ត្រីបង្គោលនៃលេខាធិការដ្ឋានគណៈកម្មាធិការគ្រប់គ្រងគ្រោះមហន្តរាយខេត្ត ទីចាត់ការផែនការ និងវិនិយោគ និងថ្នាក់ដឹកនាំស្រុក ឃុំគោលដៅ។

សិក្ខាសាលានេះរៀបចំដោយលេខាធិការដ្ឋាននៃគណៈកម្មាធិការជាតិសម្រាប់ការអភិវឌ្ឍតាមបែបប្រជាធិបតេយ្យនៅថ្នាក់ក្រោមជាតិ និងកម្មវិធីស្បៀងអាហារពិភពលោក ក្នុងគោលបំណងដើម្បីផ្សព្វផ្សាយ និងផ្ដល់ការតម្រង់ ទិសអំពីការ អនុវត្តផែនការសកម្មភាពគម្រោងដល់ភ្នាក់ងារអនុវត្តគម្រោងថ្នាក់ខេត្ត ថ្នាក់ស្រុក ឃុំគោលដៅ និងអ្នកពាក់ព័ន្ធនានា ព្រមទាំងពិគ្រោះយោបល់ជាមួយភាគីពាក់ព័ន្ធសំខាន់ៗ ស្ដីពីផលប៉ះពាល់អវិជ្ជមាននៃគ្រោះមហន្តរាយធម្មជាតិ ដូចជា ទឹកជំនន់លើជីវភាព និងសន្តិសុខស្បៀងដែលលទ្ធផល នៃការពិគ្រោះយោបល់នេះនឹងត្រូវប្រើប្រាស់ ជាធាតុចូល ក្នុងដំណើរការកសាងផែនការរបស់រដ្ឋបាលឃុំគោលដៅ ។

គម្រោងនេះមានរយៈពេល១ឆ្នាំ អនុវត្តនៅក្នុងខេត្តគោលដៅចំនួន៤ រួមមាន ខេត្តកំពង់ឆ្នាំង ពោធិសាត់ បាត់ដំបង និងកំពង់ធំ ហើយសម្រាប់ខេត្តកំពង់ឆ្នាំង គឺអនុវត្តនៅឃុំខុនរ៉ង ស្រុកបរិបូណ៌ និងឃុំព្រៃគ្រី ស្រុកជលគីរី។

អត្ថបទទាក់ទង