កំពង់ឆ្នាំង៖ នៅថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២១ នៅបរិវេណសាលាខេត្តកំពង់ឆ្នាំង ឯកឧត្តម ស៊ុន សុវណ្ណារិទ្ធិ អភិបាលខេត្តកំពង់ឆ្នាំង រួមជាមួយនឹងឯកឧត្តម អម សុភា លោកជំទាវ ប៊ន សុភី អភិបាលរងខេត្ត និងសហការី ទទួលអំណោយជាស្បៀង និងសម្ភារៈសម្រាប់ការងាគ្រោះមហន្តរាយ និងប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ ពីលោក ឆាត សុភាព និងសហការីននាយក វ៉តធ័រអេត(Water Aid)ប្រចាំកម្ពុជា។
អំណោយដែលឯកឧត្តមអភិបាលខេត្តកំពង់ឆ្នាំង ទទួលបានការឧបត្ថម្ភពីអង្គារវ៉តធ័រ អេត រួមមាន៖ អង្ករចំនួន ០២តោន ទឹកបរិសុទ្ធ ២០កេស ត្រីខ៥០យួរ មី៥០កេស ម៉ាស់០២កេស អាល់កុល០៥កានស្មើ១៥០លីត្រ និងសាប៊ូដុសខ្លួនចំនួន ០៥កេស សម្រាប់ទុកចាត់ចែងទៅតាមតម្រូវការស្ថានភាព ជាក់ស្ដែង ជាពិសេសក្នុងអំឡុងពេលការរីកដាលនៃជំងឺកូវីដ-១៩ នេះ។
ឯកឧត្តម ស៊ុន សុវណ្ណារិទ្ធិ បានសំដែងនូវអំណរគុណយ៉ាងជ្រាលជ្រៅចំពោះលោកនាយកអង្កការវ៉េតធ័រអេត ដែលបានរួមចំណែកជាមួយរដ្ឋបាលខេត្ដ និងរាជរដ្ឋាភិបាលក្នុងពេលប្រទេស កំពុងរងផល ប៉ះពាល់ ដោយសារ ជំងឺដ៏កាចសាហាវ ។
ឯកឧត្តម ស៊ុន សុវណ្ណារិទ្ធិ បានប្រសាសន៍បន្តថាៈអំណោយទាំងអស់ដែលបានមកពីសប្បុរសជន ត្រូវបានបែងចែកទៅតាមគោលដៅ មណ្ឌលធ្វើចត្តាឡីស័ក និងឧបត្ថម្ភដល់ប្រជាពលរដ្ឋ រងគ្រោះដោយគ្រោះមហន្តរាយផ្សេងៗក្នុងខេត្តកំពង់ឆ្នាំង ។