រដ្ឋបាលខេត្តកំពង់ឆ្នាំង

Kampong Chhnang Administration
ស្វែងរក

ឯកឧត្តម អម សុភា អញ្ជើញចុះសួរសុខទុក្ខ និងនាំយកអំណោយរបស់រាជរដ្ឋាភិបាល ឧបត្ថម្ភជូនដល់ប្រជាពលរដ្ឋចំនួន២០គ្រួសារ កំពុងធ្វើចត្តាឡីស័កនៅតាមខ្នងផ្ទះ ក្នុងឃុំឆ្នុកទ្រូ ស្រុកបរិបូណ៌

  • 305
  • ដោយ taravong

កំពង់ឆ្នាំង៖ នារសៀលថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២១ ឯកឧត្តម អម សុភា អភិបាលរងខេត្ត តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តម ស៊ុន សុវណ្ណារិទ្ធិ អភិបាលខេត្តកំពង់ឆ្នាំង អញ្ជើញចុះសាកសួរសុខទុក្ខ និងនាំយកអំណោយរបស់រាជរដ្ឋាភិបាលផ្តល់តាមរយៈមន្ទីរសង្គមកិច្ច អតីតយុទ្ធជនខេត្ត ជូនដល់គ្រួសារកំពុងធ្វើចត្តាឡីស័កនៅតាមខ្នងផ្ទះចំនួន ២០គ្រួសារស្ថិតនៅក្នងឃុំឆ្នុកទ្រូ ស្រុកបរិបូណ៌ ខេត្តកំពង់ឆ្នាំង ដោយមានការចូលរួមរបស់អាជ្ញាធរដែនដីផងដែរ។

មានប្រសាសន៍សំណេះសំណាលនៅក្នុងឱកាសនោះ ឯកឧត្តម អម សុភា បានពាំនាំនូវការសួរសុខទុក្ខពីសំណាក់ឯកឧត្តម ស៊ុន សុវណ្ណារិទ្ធិ អភិបាលខេត្តកំពង់ឆ្នាំង និងពាំនាំនូវប្រសាសន៍ផ្តាំផ្ញើសាកសួរសុខទុក្ខពីសម្តេចប្រមុខរាជរដ្ឋាភិបាល ដែលកន្លងមកតែងតែគិតគូរពីសុខទុក្ខរបស់បងប្អូនប្រជាពលរដ្ឋគ្រប់ពេលវេលាដោយមិនប្រកាន់ពូជសាសន៍ និងនិន្នាការនយោបាយឡើយ។ ពិសេសក្នុងអំឡុងពេលនៃការរីករាលដាលជំងឺកូវីដ-១៩ ដែលកំពុងតែធ្វើឱ្យមានការប៉ះពាល់ដល់ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋនិងប្រជាពលរដ្ឋដែលកំពុងតែធ្វើចត្តាឡីស័ក មិនអាចចេញក្រៅបាន។

ឯកឧត្តម អម សុភា ក៏បានអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋដែលកំពុងធ្វើចត្តាឡីស័កត្រូវអនុវត្ត តាមការណែនាំរបស់ក្រសួងសុខាភិបាល អោយបានត្រឹមត្រូវទៅតាមការកំណត់ក្នុងរយះពេល១៤ថ្ងៃ ។ជាពិសេសអោយបានតាមអនុវត្តអនុសាសន៍របស់សម្តេចប្រមុខរាជរដ្ឋាភិបាលគឺ ៣ការពារ និង៣កុំ ដើម្បីជៀសផុតពីការឆ្លងពីជំងឺដ៍កាចសាហាវនេះ។ អំណោយដោយក្នុង០១គ្រួសារទទូលបាន អង្ករចំនួន២០ គីឡូក្រាម គុយទាវ ០១ប្រអប់ ទឹកត្រី ០១យួរ ទឹកសុីអុីវ០១យួរ និងប្រេងឆា០១ដប ផងដែរ ៕

អត្ថបទទាក់ទង