រដ្ឋបាលខេត្តកំពង់ឆ្នាំង

Kampong Chhnang Administration
ស្វែងរក

មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ឆ្នាំងបានដឹកនាំកម្លាំងចុះសាកសួសុខទុក្ខសមាជិកអតីត្តយុទ្ធជនដែលពិការមានជំងឺកំពុងរស់នៅជាមួយកូនតូចៗក្នុងស្រុកបរិបូណ៌

  • 278
  • ដោយ taravong

កំពង់ឆ្នាំង៖នៅថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០២១ លោកឧត្តមសេនីយ៍ត្រីអ៊ុំ សុភា មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ឆ្នាំង និងជាប្រធានសមាគមអតីតយុទ្ធជនខេត្តកំពង់ឆ្នាំងបានដឹកនាំក្រុមការងារ ចុះសួរសុខទុក្ខ លោក យ៉ាន់ សុខុម ជាអតីតយុទ្ធជន និងមានពិការភាព រស់នៅក្នុងភូមិកំពង់អួរ ឃុំខុនរ៉ង ស្រុកបរិបូណ៌ ដែលកំពុងជួបការលំបាកក្នុជីវភាពរស់នៅជាមួយភាពគ្រួសារ ។

ក្នុងឱកាសនោះលោកមេបញ្ជាការ តំបន់ប្រតិបត្តិការសឹករងកំពង់ឆ្នាំង ក៏បានផ្ដាំផ្ញើ សូមឱ្យមានការប្រុងប្រយ័ត្នខ្ពស់ ពោលគឺការពារកុំឱ្យឆ្លងជំងឺកូវីដ-១៩ ដោយត្រូវអនុវត្តតាមការណែនាំរបស់ក្រសួងសុខាភិបាលនិងអនុសាសន៍របស់សម្តេចប្រមុខរាជរដ្ឋាភិបាល «៣កុំ និង៣ការពារ» ឲ្យបានខ្ជាប់ខ្ជួន ។

លោក យ៉ាន់ សុខុម ព្រមទាំងក្រុមគ្រួសារ បានថ្លែងអំណរអរគុណ ដល់ក្រុមការងារ ដូចជាថ្នាក់ដឹកនាំ ទាំងអស់ ដែលតែងតែបានយកចិត្តទុកដាក់ និងជួយរំលែកទុក្ខ ដល់ក្រុមគ្រួសាររបស់គាត់ ដែលជាអតីតយុទ្ធជនកំពង់ជួបការលំបាក ។

សម្ភារៈ និងថវិកាដែលបានឧបត្ថម្ភជូនរួមមាន៖ អង្ករ២ការ៉ុង ទឹកស៊ីអ៊ីវ ១យួរ, ទឹកត្រី ១យួរ, ទឹកសុទ្ធ១កេស និងថវិកា២០០,០០០៛(២០ ម៉ឺនរៀល) ៕

អត្ថបទទាក់ទង