រដ្ឋបាលខេត្តកំពង់ឆ្នាំង

Kampong Chhnang Administration
ស្វែងរក

ឯកឧត្តម អម សុភា អភិបាលខេត្តកំពង់ឆ្នាំង រួមជាមួយនឹងមន្ទីរ-អង្គភាពជំនាញពាក់ព័ន្ធ ចូលរួមកិច្ចប្រជុំស្តីពីផែនការត្រៀមទប់ទល់សភាពការថ្មីនៃជំងឺកូវីដ-១៩ តាមរយៈវីដេអូ ZOOM

  • 357
  • ដោយ taravong

កំពង់ឆ្នាំង៖ នាថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២១ ឯកឧត្តម អម សុភា អភិបាលរងខេត្តកំពង់ឆ្នាំង តំណាងឯកឧត្តម ស៊ុន សុវណ្ណារិទ្ធិ អភិបាលខេត្ត រួមជាមួយនឹងមន្ទីរ-អង្គភាពជំនាញពាក់ព័ន្ធបានអញ្ជើញចូលរួមប្រជុំស្តីពីផែនការត្រៀមទប់ទល់សភាពការណ៍ថ្មី នៃជំងឺកូវីដ-១៩ ក្រោមអធិបតីភាពឯកឧត្តមឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អនុប្រធានគណៈប្រតិបត្តិ គ.អ.ក(គណៈកម្មការអន្តរក្រសួងដើម្បីប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩) ទទួលបន្ទុកអនុគណៈកម្មការឆ្លើយតបបន្ទាន់ និងស្រាវជ្រាវរកបុគ្គលផ្ទុកមេរោគកូវីដ-១៩ និងអនុគណៈកម្មការបច្ចេកទេស និងព្យាបាល( អនុគណៈកម្មការទី ៤ )តាមរយៈវីដេអូ ZOOM ។

កិច្ចប្រជុំបានជាសំខាន់ទៅលើខ្លឹមសារ៣ចំណុច៖
១.សម្រាប់រាជធានី-ខេត្តខាងក្នុង ត្រូវត្រៀមពីការវិលត្រឡប់ពលករពីប្រទេសថៃ អាចមានការមកជាគំហុកច្រើន ដោយត្រូវរៀបចំមណ្ឌលចត្តាឡីស័ក សម្រាប់ពលករដែលមកពីប្រទេសក្រៅ ឲ្យបានរួចរាល់។
២.ចំពោះករណីវីរុស ដែលតា(Delta) មកពីប្រទេស​ថៃ និងអាចចូលក្នុងសហគមន៍ យើងត្រូវសហការគ្នា ដើម្បីកាត់ផ្តាច់ និងទប់ស្កាត់កុំឲ្យរាលដាលខ្លាំង ក្នុងសហគមន៍ រកអ្នកប៉ះពាល់ផ្ទាល់ និងប្រយោល ដែលយុទ្ធសាស្រ្តសំខាន់នោះ គឺខិតខំជម្រុញការចាក់វ៉ាកសាំងដល់ប្រជាពលរដ្ឋ និងចាក់វ៉ាក់សាំងសម្រាប់ក្មេងដែលមានអាយុ១២ ឆ្នាំ ឡើងដល់អាយុ១៧ឆ្នាំឲ្យបានឆាប់ ដើម្បីកាត់បន្ថយការឆ្លងរាលដាល។
៣.ការថែទាំនិងព្យាបាលតាមផ្ទះ និងការផ្តល់សេវាជូនប្រជាពលរដ្ឋឲ្យបានល្អប្រសើរ ៕

អត្ថបទទាក់ទង