កំពង់ឆ្នាំង៖នៅថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២១ ឯកឧត្តម អម សុភា និង ឯកឧត្តម ស្រ៊ន សំឫទ្ធី អភិបាលរងខេត្ត រួមដំណើរដោយវេជ្ជបណ្ឌិត ប្រាក់ វ៉ុន ប្រធានមន្ទីរសុខាភិបាលខេត្ត លោកលៀង ជុំសុបិន្ត នាយករងរដ្ឋបាលខេត្ត ព្រមទាំងលោកលោកស្រីថ្នាក់ដឹកនាំមន្ទីពាក់ព័ន្ធ និង អាជ្ញាធរក្រុង បានចុះពិនិត្យ មើលការរៀប ចំមណ្ឌល ចត្តាឡីស័កមួយបន្ថែមទៀតនៅវិទ្យាល័យក្រុងកំពង់ឆ្នាំង សម្រាប់ទទួលពលករមកពីក្រៅប្រទេស ។
អាជ្ញាធរខេត្ត បានរៀបចំមណ្ឌលចត្តាឡីស័កមួយបន្ថែមមួយទៀតនេះ នៅវិទ្យាល័យ ក្រុង កំពង់ឆ្នាំងសម្រាប់ត្រៀមលក្ខណៈទទួលពលករត្រឡប់មកពីក្រៅប្រទេស ហើយជាកន្លែង ដែលមានទីធ្លាធំទូលាយប្រកបដោយផាសុកភាព៕