កំពង់ឆ្នាំងៈនៅព្រឹកថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០២១ បន្ទាប់ពីចប់កម្មវិធីវេរប្រគេនទៀនព្រះវស្សា ឯកឧត្តម ស៊ុន សុវណ្ណារិទ្ធិអភិបាលខេត្តកំពង់ឆ្នាំង និង លោកជំទាវ កែ ច័ន្ទមុនី អ្នកតំណាងរាស្រ្តមណ្ឌលកំពង់ឆ្នាំង រួមដំណើរដោយឯកឧត្តមឌី ដារ៉ាវុធ តំណាងឯកឧត្ដមហួត សារឹម អនុរដ្ឋលេខាធិការក្រសួងអភិវឌ្ឍន៍ជនបទ និងជាអនុប្រធានក្រុមការងារថ្នាក់កណ្ដាលចុះពង្រឹងមូលដ្ឋានឃុំពង្រ បានចុះសួរសុខទុក្ខគ្រួសារធ្វើចត្តាឡីស័កនៅភូមិត្រពាំងធំ ចំនួន ០៣ គ្រួសារ ។
ក្នុងនោះ ឯកឧត្តមនិងលោកជំទាវ ក៏បាន ឧបត្ថម្ភក្នងមួយ គ្រួសារ ជាអង្ករ ១០ គីឡូ,មី ០១ កេស,ភេសជ្ជៈ vigor ០១ កេស,ទឹកស៊ីអ៊ីវ០១យួរ,ទឹកត្រី ០១ យួរ និងថវិកា ៤០០០០រៀលផងដែរ។
ជាកិច្ចបន្ទាប់ ឯកឧត្តមអភិបាលខេត្តនិងលោកជំទាវតំណាងរាស្ត្រ ព្រមទាំងក្រុមការងារបានចុះត្រួតពិនិត្យផ្លូវក្រាលគ្រួសក្រហមមួយខ្សែមានប្រវែងជាង ៦០០ ម៉ែត្រស្ថិតនៅភូមិដក់គ្រងឃុំពង្រដែលមន្ទីរអភិវឌ្ឍន៍ជនបទ ដែលបានធ្វើហើយ ៕